Trending now

Vietjet រួមដំណើរជាមួយមន្ទីរពេទ្យភ្នែកចល័តដើម្បីនាំពន្លឺភ្នែកដ៏ត្រចះត្រចង់សម្រាប់ប្រជាជនវៀតណាម

12:09 | 25/08/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ជាឆ្នាំទី ១៧ ដែលជួយឧបត្ថម្ភផ្នែកភ្នែករបស់វៀតណាមនិងជាលើកទី ១០ នៃការអនុវត្តកម្មវិធីមន្ទីរពេទ្យចល័តលើអាកាសមក អង្គការអន្តរជាតិ Orbis នឹងរួមដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ដើម្បីនាំភ្នែកភ្លឺដល់ជនជាតិវៀតណាមគ្រប់រូប។

អគ្គនាយករង Vietjet លោក Tran Hoai Nam បានចុះហត្ថលេខាលើភាពជាដៃគូជាមួយនាយក Orbis វៀតណាមលោកស្រី Tran Thi Thanh Huong និងសមាជិកក្រុមប្រឹក្សាភិបាល Orbis សិង្ហបុរី Norman Liu កាលពីថ្ងៃទី ២១ ខែសីហានៅខេត្ត Thua Thien Hue (រូបថតៈ vietjetair.com)

ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet បាន​ចូលរួម​សហការ​ជាមួយនឹង​អង្គការ Orbis និង​មន្ទីរពេទ្យ​ថែទាំ​ភ្នែក​ចល័ត Flying Eye (FEH) ដើម្បី​គាំទ្រ​ដល់​សេវាកម្ម​ថែរក្សា​ភ្នែកក្នុងប្រទេស​វៀតណាម​។ ដោយមាន​បំណង​ជួយ​ដល់​មនុស្ស​ច្រើនជាង​២​លាន​នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត ក្រុមហ៊ុន Vietjet បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រយៈពេល​វែង​មួយ ឈ្មោះថា «Bright eyes for Vietnamese (​ពន្លឺ​ភ្នែក​ដ៏​ត្រចះត្រចង់ សម្រាប់​ប្រជាជន​វៀតណាម​)» ជាមួយនឹង​អង្គការ Orbis កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។

អគ្គនាយករង Vietjet លោក Tran Hoai Nam និងប្រតិភូ ទស្សនាយន្តហោះ Orbis (រូបថតៈ vietjetair.com)

ក្នុង​អនុស្សារណៈ​នេះ ក្រុមហ៊ុន​Vietjet នឹង​បណ្តាក់ទុន​ក្នុង​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារ​អា​មេរិ​ក លើ​គម្រោង​នេះ ដោយ​ចាប់ផ្តើម​ពី​ការសាងសង់​មជ្ឈមណ្ឌល​ព្យាបាល​ភ្នែក សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ នៅ​ខេត្ត Dak Lak និង Thanh Hoa ក្នុងប្រទេស​វៀតណាម​។ Vietjet ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​អង្គការ Orbis ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ និង​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង លើ​ការការពារ​ទូទាំងប្រទេស​។

អគ្គនាយករង Vietjet លោក Tran Hoai Nam និងប្រតិភូ ទស្សនាយន្តហោះ Orbis (រូបថតៈ vietjetair.com)

​អង្គការ Orbis បាន​ជួយ​គាំទ្រ​សេវា​ថែទាំ​ភ្នែក​របស់​វៀតណាម អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ ហើយ​មន្ទីរពេទ្យចល័ត Flying Eye ដែលជា​កម្មវិធី​របស់​អង្គការ​មួយ​នេះ បាន​ជួយ​គាំទ្រ​អស់ រយៈពេល​១០​ឆ្នាំ​។ ក្នុង​គម្រោង​រយៈពេល​វែង​មួយ​នេះ ក្រុមហ៊ុន Vietjet និង​អង្គការ Orbis រំពឹង ថា នឹង​សម្រេចបាន​នូវ​សមិទ្ធផល​ទ្វេដង បើ​ធៀប​ទៅនឹង​សមិទ្ធផល​កាលពីមុនរ​បស់ Orbis នៅ​ប្រទេស​វៀតណាម ក្នុងការ​សហការ​ដែល​កំពុង​បន្ត ដើម្បី​បង្ការ​ភាព​ខ្វាក់ និង​ជំងឺ​ភ្នែក​។

អគ្គនាយករងលោក Tran Hoai Nam បានចែករំលែកចក្ខុវិស័យនិងបេសកកម្មរបស់គម្រោង នាំពន្លឺភ្នែកដ៏ត្រចះត្រចង់សម្រាប់ប្រជាជនវៀតណាម (រូបថតៈ vietjetair.com)

កាលពីពេល​ថ្មីៗ​នេះ មន្ទីរពេទ្យ​ភ្នែក​ចល័ត Flying Eye បាន​ចុះចត​នៅ​ទីក្រុង​បុរាណ Hue នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ទទួលបាន​ជំនួយ​ពី​អ្នកបើកបរ​យន្តហោះ និង​បុគ្គលិក​លើ​យន្តហោះ​របស់ Vietjet ដើម្បី​ជួយ​អ្នកជំងឺ អំឡុងពេល​នៃ​ការត្រួតពិនិត្យ​ភ្នែក និង​ការវះកាត់​របស់​ពួកគេ ដែល​ត្រូវបានប្រតិបត្តិ​នៅលើ​យន្តហោះ​ដ៏​ទំនើប ជាមួយនឹង​ឧបករណ៍​ដ៏​ទាន់សម័យ​។

យន្តហោះ​របស់​មន្ទីរពេទ្យ Flying Eye មាន​ប្រវែង​ពី​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត ចំនួន ៥០​ម៉ែត្រ កម្ពស់ ១៧,៨​ម៉ែត្រ និង​ប្រវែង ៥៥,៣​ម៉ែត្រ​។ កាប៊ីន មាន​ទំហំ ៦១០​ម៉ែត្រការ៉េ និង​ត្រូវបាន​រចនា ជា​មន្ទីរពេទ្យ​ខ្នាតតូច​មួយ​។ ចាប់ពី​បន្ទប់វះកាត់ កា​វះកាត់​ភ្នែក​បែប 3D នឹងត្រូវ​ផ្សាយ​ទៅកាន់​មន្ទីរ​បណ្តុះបណ្តាល ទូទាំង​ពិភពលោក​។

មន្ទីរពេទ្យ​ចល័ត Flying Eye បានធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង និង​ជួយ​ដល់​កន្លែង​ដែលមាន​វិបត្តិ​។ មន្ទីរពេទ្យ​ចល័ត​មួយ​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ១០​លើក​រួចមកហើយ និង​ចុះចត​ក្នុង​ទីក្រុង និង​ខេត្ត​ចំនួន ៦​កន្លែង ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទីក្រុង​ហូជីមិញ ហាណូយ ដា​ណាំង បី​ញ​ឌី​ញ កាន់​ធ័​រ និង Thua Thien Hue​ (រូបថតៈ vietjetair.com)

ក្រៅពី​ការធ្វើ​ឲ្យ​សុបិន​នៃ​ការហោះហើរ ក្លាយជា​ការពិត​សម្រាប់​អតិថិជន​រាប់លាន​នាក់ ក្រុមហ៊ុន Vietjet ផ្តោតទៅលើ​ការនាំយក​ការថែទាំ​កាន់តែ​ប្រសើរ ដល់​សង្គម​។ Vietjet មានបទពិសោធន៍​រយៈ​ពេល​១០​ឆ្នាំ លើ​ការជួយ​ដល់​មូលនិធិ​ការពារ​គ្រោះមហន្តរាយ​សហគមន៍ ជួយ «​សម្រេច​ក្តី​សុបិន​» សម្រាប់​ក្មេងៗ នៅតាម​ខេត្ត​ភាគខាងត្បូង​របស់​វៀត​ណា​ម ក៏ដូចជា​ទៅ ទស្សនកិច្ចនៅតាម​ភូមិ​នានា​ដែល​កុមារៗ ដែល​កំពុង​រងគ្រោះ ដើម្បី​ ចូលរួម​ជួយ​ផ្នែក​មនុស្សធម៌​ដ៏​មាន​អត្ថន័យ​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម