Trending now

មហោស្រពភាពយន្ត Canes ឆ្នាំ ២០១៩: ពានរង្វាន់ខ្សែភាពយន្តដែលនិយាយភាសាបារាំងដ៏ល្អបំផុតនៅក្នុងប្រភេទ Directors’ Forrtnight មានម្ចាស់ហើយ

22:52 | 25/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - រឿងកំប្លែងរបស់បារាំង “An Easy Girl” បានទទួលពានរង្វាន់មួយក្នុងចំណោមពានរង្វាន់នាំមុខនៅមហោស្រពភាពយន្ត Cannes ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសបារាំង។

ខ្សែភាពយន្តនេះ មានការចូលរួមសម្ដែងរបស់តារាសម្តែងស្រី Zahia Dehar ត្រូវបានគេហៅឈ្មោះទទួលពានរង្វាន់ខ្សែភាពយន្តនិយាយភាសាបារាំងល្អបំផុតនៅប្រភេទ Directors’ Fortnight។ គណៈមេប្រយោគបានផ្តល់ការសរសើរសម្រាប់ការសម្តែងរបស់តារាស្រីដែលមានអាយុ ២៧ ឆ្នាំ Zahia Dehar។ ឈ្មោះរបស់នាងមិនចម្លែកទេ សម្រាប់សាធារណជនបារាំង ដោយសារនាងធ្លាប់ធ្លាក់ក្នុងរឿងអាស្រូវផ្លូវភេទ នៅពេលនាងទើបមានអាយុ ១៧។ ហើយពានរង្វាន់នៅ Canes លើកនេះ​ ហាក់ដូចបើកចេញទំព័រថ្មីសម្រាប់អាជីពសិល្បៈរបស់នាង។

ក្នុងរឿង "An Easy girl", (ក្មេងស្រីងាយៗ) Zahia បានដើរតួជាក្មេងដែលចូលចិត្តហឺហារ ដែលនាំប្អូនជីដូនមួយអាយុ ១៦ ឆ្នាំ ទៅលេងនៅ French Riviera នៃឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសបារាំង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីទទួលបានពានរង្វាន់ Dehar បានសង្ឃឹមថា ខ្សែភាពយន្តនេះនឹងមានសារវិជ្ជមានមួយអំពីឃ្លាដែលថា "ក្មេងស្រីងាយៗ" ពោលគឺ មានតែក្មេងស្រីដែលមានផាសុកភាពប៉ុណ្ណោះ ដែលបង្ហាញពីទំនុកចិត្តរបស់ខ្លួន និងទាមទារយុត្តិធម៌ជាមួយបុរសនឹងជួយបណ្តេញចេញនូវគំនិត "ប្រមាថ" ពីឃ្លាដែលនាងយល់ថាត្រូវបានចងភ្ជាប់ទៅនឹងស្ត្រីនៅក្នុងសង្គម។

Director’s Fortnight គឺជាផ្នែកមួយនៃមហោស្រពភាពយន្ត Cannes ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៦៨ ដើម្បីលើកតម្កើងដល់ខ្សែភាពយន្តសិល្បៈដែលមិនប្រកួតប្រជែង។ នៅឆ្នាំនេះ កម្មវិធីនេះមានខ្សែភាពយន្តចូលរួមចំនួន ១៦ រឿង។ មហោស្រពភាពយន្ត Cannes លើកទី៧២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងសមុទ្រ Cannes ដែលទាក់ទាញការចូលរួមរបស់អ្នកទស្សនាជាច្រើនកុះករ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ