Trending now

អាមេរិកចេញមុខរិះគន់ សកម្មភាពយោធាចិន នៅតំបន់សមុទ្រខាងកើត

09:54 | 03/07/2020

ក្រសួងការពារជាតិអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងតំបន់សមុទ្រខាងកើត ដោយចាត់ទុកថា នេះគឺជាសកម្មភាពដែលនឹងបង្កអស្ថេរភាព នៅក្នុងតំបន់ជម្លោះដែនទឹក។

អាមេរិកចេញមុខរិះគន់ សកម្មភាពយោធាចិន នៅតំបន់សមុទ្រខាងកើត ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ដែនទឹក នៃសមុទ្រខាងកើត គឺជាសកម្មភាពប្រឆាំង នឹងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងរក្សាស្ថេរភាពនៅក្នុងតំបន់»

គួរបញ្ជាក់ថា ចិនបានប្រកាសកាលពីសប្ដាហ៍មុននេះ ពីការធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ខែកក្កដា នៅក្បែរដែនទឹកជម្លោះនៃទីប្រជុំកោះ Hoang Sa (Paracel Island) ដែលទីក្រុងប៉េកាំង និងទីក្រុងហាណូយអះអាងពីអធិបតេយ្យភាពរៀងៗខ្លួន។

សហរដ្ឋអាមេរិកបានចោទចិនថា បានកំពុងពង្រីកសកម្មភាពយោធា នៅតំបន់សមុទ្រខាងកើត និងគំរាមកំហែងដល់ប្រទេសជាភាគីជម្លោះ។ ប៉ុន្តែទន្ទឹមៗគ្នានោះ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការបញ្ជូននាវាចម្បាំង មកក្បែរតំបន់ជម្លោះនេះផងដែរ ក្រោមបេសកកម្មសេរីភាពនាវាចរ ខណៈទីក្រុងប៉េកាំងព្រមានថា សកម្មភាពរបស់យោធាអាមេរិក អាចនឹងបង្កហានិភ័យ នៃជម្លោះរវាងយោធានៃប្រទេសទាំង ២។

គួរបញ្ជាក់ថា ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ចិនបានទាមទារ ៩០ភាគរយ នៃតំបន់ដែនទឹកជម្លោះនៃតំបន់សមុទ្រខាងកើតជាមួយប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងកោះតៃវ៉ាន់។ សមុទ្រចិនខាងត្បូង ត្រូវបានគេចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដោយមានទាំងធនធានប្រេង និងឧស្ម័ន ហើយសកម្មភាពពាណិជ្ជកម្មឆ្លងកាត់តំបន់នេះ មានរហូតដល់ ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗឯណោះ៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR