Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រគល់ពានជើងឯកដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

04:13 | 16/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២)។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់ពានជើងឯកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ VGP)

ការ​ប្រកួត​ជើង​ទី​២​នៅ​ពហុកីឡាដានជាតិ My Dinh នៃទីក្រុងហាណូយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម​ប្រើ​ពេល​តែ​​៦​នាទី​ប៉ុណ្ណោះ​នៃ​វគ្គ​ទី​១​ដើម្បី​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាឡេស៊ី​ដោយ​កីឡាករ​ Anh Duc ដើម្បី​នាំ​មុខ ១-០។​ បន្ទាប់​ពី​គ្រាប់​បាល់​បាន​កើត​មាន​ឡើង​តាំង​ពី​ដើម​វគ្គ​ទី​១​ ប៉ុន្តែ​បន្ទាប់​មក​គ្មាន​គ្រាប់​បាល់​កើត​មាន​ទៀត​ឡើយរាប់​បញ្ចូល​ទាំង​វគ្គ​ទី​២​ បើ​ទោះ​ជា​ម៉ាឡេស៊ី​ព្យាយាម​វាយ​សម្រុក​ខ្លាំង ហើយ​ម្ចាស់​ផ្ទះ​វៀតណាម​ការពារ​វាយ​បក​ក៏​ដោយ។ សរុប​ទាំង​ពីរ​ជើង​វៀតណាម​ឈ្នះ ៣-២ ដោយ​សារ​កាល​ជើង​ទី​១​នៅ​ទឹក​ដី​ម៉ាឡេស៊ី​ស្មើ​គ្នា ២-២។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រគល់ពានជើងឯកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ VGP)

មិនយូរប៉ុន្មានក្រោយពីការប្រកួតនេះបានបញ្ចប់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីគ្រងពានជើងឯកចំពោះគ្រូបង្វឹកលោក Park Hang – seo និងក្រុមជម្រើសជាតិវៀតណាម

គ្រូបង្វឹក លោក Park Hang-seo អបអរសាទរជ័យជម្នះជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

Nguyen Quang Hai ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ AFF Suzuki Cup 2018 (រូបថតៈ ngoisao.net)

នៅឯពិធីប្រគល់ពានរង្វាន់នេះ ខ្សែបម្រើកណ្តាល Nguyen Quang Hai បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ AFF Suzuki Cup 2018 ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ១០.០០០ ដុល្លារ។

​អបអរ​ជ័យជម្នះ (រូបថត៖ AFF Suzuki Cup)

ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានឈ្នះពានរង្វាន់ជើងឯករងនៃ AFF Suzuki Cup 2018 ជាមួយនឹងទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ។

​អបអរ​ជ័យជម្នះ (រូបថត៖ AFF Suzuki Cup)

សូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម! សូមអបអរសាទរលោក Park Hang -seo!

បន្ទាប់ពីជ័យជម្នះរបស់ក្រុមវៀតណាមមក ក្រុមអ្នកគាំទ្ររាប់លាននាក់បានដើរលើផ្លូវដើម្បីអបអរសាទរជើងឯកអាស៊ីអាគ្នេយ៍របស់ វៀតណាមបន្ទាប់ពីការរង់ចាំអស់រយៈពេល ១០ ឆ្នាំ មកហើយ។

អ្នកគាំទ្ទីក្រុងហូជីមិញរអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម (រូបថតៈ Thanhnien)

អ្នកគាំទ្រនៃទីក្រុងអបអរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម​ (រូបថតៈ Pham Du)

អ្នកគាំទ្រនៃទីក្រុងអបអរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម​ (រូបថតៈ Pham Du)

សូមគូសបញ្ជាក់ថា នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​ដែល​វៀតណាម​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​ AFF Championship បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០០៦៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ