Trending now

ទីក្រុងហាណូយរៀបចំកម្មវិធីសិល្បៈ ជាច្រើនដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩

17:40 | 28/12/2018

នាយប់ថ្ងៃទី ៣១ ខែធ្នូ ទីក្រុងហាណូយនឹងរៀបចំកម្មវិធីសិល្បៈខ្នាតធំជាច្រើនជាមួយនឹងពេលវេលា “Countdown” (រាប់ថយក្រោយ) ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩ ។

ទីក្រុងហាណូយនឹងរៀបចំសកម្មភាពសិល្បៈជាច្រើន ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០១៩

នៅជុំវិញបឹង Hoan Kiem - វិមានស្តេច Ly Thai To កម្មវិធី Countdown ២០១៩ - នឹងបានធ្វើឡើងនៅវេលាម៉ោង ២២ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ ម៉ោង ០ និង ១៥ នាទី ថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩។ ហើយកម្មវិធីនេះ ត្រូវបានផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍ VTV1 រួមជាមួយ ២ ទីតាំងផ្សេងទៀត គឺនៅស្ថានីយ៍ទូរទស្សន៍វៀតណាមនិងទីក្រុង Hoi An ផងដែរ។

នៅទីលាន Dong Kinh Nghia Thuc ខ័ណ្ឌ Hoan Kiem ក្រុមហ៊ុនចំកាត់ BMG ហាណូយ បានទទួលរៀបចំកម្មវិធីសម្តែងសិល្បៈ “សួរស្តីនិទាឃរដូវថ្មី!” ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១៨ ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៨ ដល់ ម៉ោង ០ និង ១៥ នាទី ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ ។

នៅល្ងាចថ្ងៃទី ៣១ ខែធ្នូនេះតែម្តង ក្រៅពីបណ្តាកម្មវិធី “រាប់ថយក្រោយ” មក កម្មវិធីសិល្បះខ្នាតធំ ចំនួន ៧ ផ្សេងទៀត នឹងបានប្រព្រឹត្តទៅនៅទី តាំងមួយចំនួន កណ្តាលទីក្រុងហាណូយផងដែរ។

ទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០១៩នេះ ស្រុក ក្រុងជាច្រើនទូទាំងប្រ ទេសក៏បានរៀបចំកម្មវិធីសិល្បៈសម្រាប់បម្រើដល់អារម្មណ៍ប្រជាជនដើម្បីបង្កើត ឱ្យមានបរិយាកាសរីករាយជូនដល់ប្រជាជនគ្រប់រូបផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR