Trending now

អនុម័តផែនការសកម្មភាពទីក្រុងហាណូយស្តីពីការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ

15:57 | 04/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២០ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិក អាស៊ាន បានបើកកិច្ចប្រជុំតាមអនឡាញដើម្បីអនុវត្តគោលការណ៍ណែនាំដែលផ្តល់ដោយមេដឹកនាំអាស៊ានបានដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតសកល Covid-19 នាថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក​ Tran Tuan Anh

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ានទាំង ១០ និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក​ Tran Tuan Anh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ។

កិច្ចប្រជុំនេះទទួលបានលទ្ធផលសំខាន់ៗមួយចំនួនដោយទទួលយកផែនការសកម្មភាពទីក្រុងហាណូយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ដែលបាននិងកំពុងវិវត្តន៍ដ៏ស្មុគស្មាញនិងពិបាកប៉ាន់ស្មានជាមុនក្នុងតំបន់នានា ព្រមទាំងបង្កឲ្យសកម្មភាពសហប្រតិបត្តិការផ្នែកនយោបាយនិងសេដ្ឋកិច្ចត្រូវបានផ្អាកនិងខកខានពុំជាខានឡើយ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ផែនការធ្វើសកម្មភាពទីក្រុងហាណូយនេះត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍រួមរបស់បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដែលលើកឡើងដោយប្រទេសវៀតណាមនិងត្រូវបានអនុម័តនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចង្អៀត នាខែមីនាឆ្នាំ ២០២០ ។

ការអនុម័តផែនការសកម្មភាពទីក្រុងហាណូយបានបញ្ជាក់ពីតួនាទីរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងការឆ្លើយតបនិងសម្របខ្លួនទៅនឹងស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតសកលកូវីដ១៩ ក៏ដូចជាតួនាទីជាប្រធានអាស៊ានរបស់ វៀតណាមនៅឆ្នាំ ២០២០ ដោយរៀបចំផែនការនិងវិធានការណ៍ជាក់ស្តែងសម្រាប់បណ្តាប្រទេសអាស៊ានដើម្បីធ្វើការរួមគ្នាជំនះនូវដំណាក់កាលឆ្លង រាលដាលដ៏លំបាកនេះ។

លើសពីនេះទៀតរដ្ឋមន្រ្តីនានាក៏បានពិភាក្សាគ្នាលើសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចរួមទាំងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ដែលតំណាងឱ្យវិស័យឯកជនលើការឆ្លើយតបនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ផងដែរ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchicongthuong.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR