Trending now

ប្រធានាធិបតីឥណ្ឌា៖ “ស្ថាបត្យកម្មរបស់ប្រាសាទ My Son ត្រូវបានរចនាឡើងយ៉ាងស្អាតអស្ចារ្យ"

10:22 | 20/11/2018 (យោងតាម Thanh Ba/VTC)

យុគសម័យ - អញ្ជើញទស្សនាប្រាសាទ My Son Holy Land - ស្ថាបត្យកម្មដ៏វិសេសវិសាលដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានវាយតម្លៃថា “ស្ថាបត្យកម្មនៃប្រាសាទត្រូវបានរចនាយ៉ាងស្អាតអស្ចារ្យ”។

នាថ្ងៃទី១៩ខែវិច្ឆិកា ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងភរិយា បានអញ្ជើញទៅទស្សនាប្រាសាទ My Son (ស្ថិតនៅឃុំ Duy Phu ស្រុក Duy Xuyen ខេត្ត Quang Nam នៃប្រទេសវៀតណាម)។

នេះគឺជាសកម្មភាពមួយស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៨) របស់ប្រធានាធិបតីឥណ្ឌា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

ថ្លែងក្នុងពិធីទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌា លោក Nguyen Ngoc Quang (លេខាគណៈកម្មាធិការបក្សខេត្ត Quang Nam) បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌានិងលោកប្រធានាធិបតីដែលបានឧបត្ថម្ភនូវគម្រោងអភិរក្ស និងជួសជួល តំបន់បេតិកភ័ណ្ឌវប្បធម៌ពិភពលោក មណ្ឌលកេរ្តិ៍ដំណែល My Son។

អញ្ជើញទស្សនាប្រាសាទ My Son ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានលើកឡើងថា នេះជាមជ្ឈមណ្ឌលនៃនគរចាម្ប៉ា។ ហើយភាពគងវង្សរបស់ប្រាសាទនេះបានមកពីគំនិតទស្សនវិជ្ជាហិណ្ឌូនៅក្នុងប្រទេសឥណ្ឌា។

ប្រធានាធិបតីឥណ្ឌាមានប្រសាសន៍ថា “ចំណុចគួរឲ្យចាប់អារម្មណ៍គឺថាសោភ័ណភាពស្ថាបត្យកម្មនៃប្រាសាទត្រូវបានច្នៃប្រឌិតយ៉ាងល្អិតល្អន់ដោយក្រុមអ្នកស្រាវជ្រាវចាម។ ជាមួយនឹងក្បូរក្បាច់ដែលបានបង្ហាញច្បាប់អំពីវប្បធម៌ ដ៏សម្បូរបែបរបស់ប្រាសាទ។ មណ្ឌលបេតិកភណ្ឌនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់រូបខ្ញុំ ដែលមិនអាចបំភ្លេចបានឡើយ”។

ប្រធានាធិបតីឥណ្ឌាបានឲ្យដឹងថែមទៀថា លោកមានកិត្តិយសណាស់ ដែលត្រូវបានជួយឧបត្ថម្ភវៀតណាមក្នុងការស្តារប្រាសាទ My Son។

ក្រោយពីបានទស្សនាសំណង់ស្ថាបត្យកម្មនៅក្នុងប្រាសាទ My Son មក​ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានអញ្ជើញដាំដើម​ពោធិព្រឹក្ស (ដែលបាននាំមកពីឥណ្ឌា) នៅកណ្តាលនៃមណ្ឌលបេតិកភណ្ឌវប្បធម៌ពិភពលោកនេះតែម្តង។

ថ្នាក់ដឹកនាំខេត្ត Quang Nam និងប្រធានាធិបតីឥណ្ឌា បានចែករំលែកការសប្បាយរីករាយ ក្រោយពេលបានទស្សនាប្រាសាទ My Son។

វត្តមានរបស់ប្រធានាធិបតីឥណ្ឌា ក៏បានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវជាច្រើននាក់ដែលកំពុងមានវត្តមាននៅទីនេះ។

ដំណើរទស្សនកិច្ចប្រជុំប្រាសាទ My Son ពិតណាស់ថា នឹងក្លាយទៅជាអនុស្សវរីយ៍ដែលមិនអាចបំភ្លេចបានឡើយសម្រាប់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ផងដែរ៕

(យោងតាម Thanh Ba/VTC)

(យោងតាម Thanh Ba/VTC)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤