Trending now

សង់មុនអង្គរវត្ត, ប្រាសាទប្រែរូប ជាសំណង់ឥដ្ឋដ៏វិសេសវិសុទ្ធបំផុតនាសម័យអង្គរ

09:54 | 26/02/2023 ឌឹកអាញ់

ប្រាសាទប្រែរូប ជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទនេះ ជាកន្លែងពេញនិយមមួយសម្រាប់ទេសចរ គយគន់ថ្ងៃលិច។ លុះពេលព្រះអាទិត្យអស្ដង្គត ពន្លឺពណ៌មាស បានចែងចាំងវាលស្រែ និងចាំងមកប្រាង្គប្រាសាទ គួរឱ្យទស្សនាមិនជិនណាយ។ ទេសចរភាគច្រើន ចូលចិត្តទស្សនាថ្ងៃលិចនៅប្រាសាទនេះ នាខែវស្សា ស្របពេលវាលស្រែរបស់អ្នកស្រុក ក្លាយជាពណ៌មាស ដោយសារស្រូវទុំ។

អ្នកស្រាវជ្រាវ យល់ «ស្វវរូប» ជាឈ្មោះដើមនៃប្រាសាទប្រែរូប អ្នកស្រាវជ្រាវ យល់ «ស្វវរូប» ជាឈ្មោះដើមនៃប្រាសាទប្រែរូប
បុរាណវិទូ ពន្យល់ការហៅឈ្មោះ «ប្រាសាទប្រែរូប» បុរាណវិទូ ពន្យល់ការហៅឈ្មោះ «ប្រាសាទប្រែរូប»
សង់មុនអង្គរវត្ត, ប្រាសាទប្រែរូប ជាសំណង់ឥដ្ឋដ៏វិសេសវិសុទ្ធបំផុតនាសម័យអង្គរ

ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖

សម័យអង្គរ ត្រូវបានបុរាណវិទូកំណត់ចាប់ពីចន្លោះសតវត្សរ៍ទី៩ ដល់ពាក់កណ្ដាលសតវត្សរ៍ទី១៥។ ប្រាសាទប្រែរូប ត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទី២។ ព្រះបាទរាជេន្រ្ទវម៌្មទី២បានសង់ប្រាសាទនេះ ដើម្បីឧទ្ទិសជូនព្រហ្មញសាសនា។

ប្រាសាទប្រែរូប ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ ប្រាសាទប្រែរូប មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ។

អ្នកស្រុក បាននិទានបន្តៗគ្នាពីការហៅឈ្មោះប្រាសាទប្រែរូបនេះ។ ប៉ុន្តែបុរាណវិទូ និងអ្នកស្រាវជ្រាវ បានពន្យល់តាមបែបបុរាណវិទ្យា និងបានសិក្សាពីឈ្មោះដើមនៃប្រាសាទនេះ។ លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បកស្រាយពីអត្ថន័យ នៃឈ្មោះប្រាសាទប្រែរូបនេះ ផ្អែកតាមសិលាចារឹកមួយនៅក្នុងប្រាសាទប្រែរូបនេះ។

បុរាណវិទូវ័យក្មេងរូបនេះ បានថ្លែងដូច្នេះ៖ « នៅក្នុងសិលាចារឹកហ្នឹង គេនិយាយផ្ដោតសំខាន់ពីទេពមួយអង្គ ដែលមានឈ្មោះថា រាជេន្ទ្រវិស្វរូប។ ប៉ុន្តែបើយើងហៅឱ្យខ្លី គឺ វិស្វរូប ដែលអ្នកស្រាយជ្រាវយល់ថា ឈ្មោះប្រាសាទ នៃប្រាសាទ (ឈ្មោះប្រែរូប) ក្លាយមកពីពាក្យ វិស្វរូប»។

ខាងមុខជណ្ដើរខាងកើតនៃប្រាសាទប្រែរូប មានថ្មបួនជ្រុងទ្រវែងមួយ។ សំណង់ថ្មបួនជ្រុងនេះ ធ្វើឲ្យមានការបកស្រាយខុសគ្នារវាងអ្នកស្រុក និងអ្នកស្រាវជ្រាវ។ អ្នកភូមិខ្លះ យល់ថាទីនេះកន្លែងលាងជម្រះអដ្ឋិធាតុ រីឯសំណង់ថ្មរាងបួនជ្រុងទ្រវែងជាមេរុសម្រាប់តម្កល់ព្រះសពក្នុងរាជពិធីបូជាសព។

បើយើងពិនិត្យអំពីទម្រង់ប្រាសាទនានក្នុងតំបន់អង្គរ ប្រាសាទប្រែរូប ជាប្រាសាទមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាយ៉ាងស្រស់ស្អាត។ ប្រមាណ២សតវត្សរ៍ក្រោយមក យើងឃើញមានប្រាសាទអង្គរវត្ត ដែលមានទម្រង់ស្រដៀងគ្នា នឹងប្រាសាទប្រែរូបនេះ។ ប្រាសាទប្រែរូបនេះ ត្រូវបានសង់លើខឿនច្រើនជាន់ថ្នាក់ ដែលខឿនខាងក្រោម ជាសំណង់ថ្មបាយក្រៀម និងថ្មភក់។ ចំណែក ប្រាង្គទាំង៥ ខាងលើ ត្រូវបានសង់ពីឥដ្ឋ។

ចម្លាក់ខ្លះៗ មាននៅតាមផ្ដែរនៃប្រាង្គទាំង៥នេះ។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី៣គឺព្រះរាមគង់លើហនុមាន។ ចំណែកប្រាង្គទី៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺទេពហយគ្រីវ ឬពាជីមុខ៕

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤