Trending now

កសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ក្នុងសម័យ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ

16:26 | 10/08/2018

លោក Nguyen Van Binh បានស្នើឲ្យអង្គប្រជុំផ្តោតទៅលើខ្លឹមសារដែលជះឥទ្ធិពលផ្ទាស់ដល់វឌ្ឍនភាពសេដ្ឋកិច្ច សង្គមទីក្រុងDa Nang នាពេលខាងមុខ។

ហេដ្ឋារចនាសម្ព័ន្ធទីក្រុង Da Nang

កសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ក្នុងសម័យ ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបានរៀបចំឡើងដោយគណកម្មការសេដ្ឋកិច្ចមជ្ឈឹមរួមសហការជាមួយគណកម្មធិការបក្សទីក្រុង Da Nang នាថ្ងៃទី ១០ សីហា នៅទីក្រុង Da Nang។ លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញធ្វើជាអធិបតីសិក្ខាសាលានេះ។

នៅទីនេះ អង្គប្រជុំនៅក្នុងនិងក្រៅប្រទេសបានផ្ដល់មតិសំខាន់ៗ និងបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងរយៈពេលកន្លងទៅ ក៏ដូចជាទិសដៅអភិវឌ្ឍន៍នាពេលខាងមុខនៅទីក្រុង Da Nang។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Van Binh បានស្នើឲ្យអង្គប្រជុំផ្តោតទៅលើខ្លឹមសារដែលជះឥទ្ធិពលផ្ទាស់ដល់វឌ្ឍនភាពសេដ្ឋកិច្ច សង្គមទីក្រុងDa Nang នាពេលខាងមុខ។ តាមនោះ ឆ្ពោះទៅការកសាងសេចក្ដីសម្រេចចិត្តថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការរបស់រដ្ឋអំណាច និងប្រជាជនទីក្រុង ក្នុងសម័យជំរុញការអភិវឌ្ឍន៍ទីក្រុង Da Nang និយាយដោយឡែក និងប្រទេសជាតិនិយាយរួម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR