Trending now

ទិវាបុណ្យទេសចរណ៍ខេត្ត Phu Yen ឆ្នាំ២០១៨ បានប្រារព្ធយ៉ាងមហោឡារិក

23:12 | 06/07/2018 (យោងតាម baophuyen.com.vn ប្រែសម្រួលដោយ មិញ ហ្វាង)

យុគសម័យ - ដោយប្រធានបទ “ខេត្ត Phu Yen -ទីមកដល់គួរឲ្យទាក់ទាញនិងស្និទ្ធស្នាល” ទិវាទេសចរណ៍ Phu Yen ឆ្នាំ២០១៨ បានប្រារព្ធយ៉ាងមហោឡារិក នាយប់ថ្ងៃទី៥កក្កដានៅទីក្រុង Tuy Hoa ខេត្ត Phu Yen។

ទិដ្ឋភាពនៃពិធីបើកទិវាបុណ្យទេសចរណ៍ខេត្ត Phu Yen ឆ្នាំ២០១៨ (រូបថតៈ baophuyen.com.vn)

ទិវាទេសចរណ៍ Phu Yen ឆ្នាំ២០១៨បានប្រារព្ធជាលើកដំបូងក្រោមរូបភាពផ្សាណាត់តាំងពិព័រណ៍ ដោយបានផ្សព្វផ្សាយផលិតផលទេសចរណ៍ ដែលមានសកម្មភាពដូចជា កម្មវិធីពន្លឿនផ្សព្វផ្សាយនូវគោលដៅទេសចរណ៍ ទិវាបុណ្យស្វែងរកការងារទេសចរណ៍ ជួបប្រាស្រ័យវប្បធម៌ ម្ហូបអាហារ ក៏ដូចជាតាំងពិព័រណ៍រូបថតសិល្បៈទេសចរណ៍ កម្មវិធីសិល្បៈជារៀងរាល់រាត្រីជាដើម។

លោក Ho Van Tien នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានអះអាងថា៖ ទិវាបុណ្យទេសចរណ៍ Phu Yen ឆ្នាំ២០១៨ ជាវេទិកាដើម្បីតំបន់នានា ផ្សព្វផ្សាយនូវពាណិជ្ជសញ្ញា ជម្រុញកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ លើកកម្ពស់គុណភាពផលិតផល សមត្ថភាពផ្គត់ផ្គង់ផលិតផល ដែលរួមចំណែកសកម្មក្នុងការជម្រុញឲ្យផ្នែកទេសចរណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។

នេះក៏ជាសកម្មភាពរំលឹកខួបលើកទី៥៨នៃទិបាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩កក្កដា១៩៦០-ថ្ងៃទី៩កក្កដាឆ្នាំ២០១៨)៕

(យោងតាម baophuyen.com.vn ប្រែសម្រួលដោយ មិញ ហ្វាង)

(យោងតាម baophuyen.com.vn ប្រែសម្រួលដោយ មិញ ហ្វាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤