Trending now

ជប៉ុន ប្រឆាំងជាដាច់ខាតចំពោះអំពើប្រព្រិត្តឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត

09:35 | 21/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono បានសម្តែងការប្រឆាំងជាដាច់ខាតចំពោះការបង្កើនសកម្មភាពនានាដែលបង្កភាពតានតឹងនៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើត។

រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិ Kono បានលើកឡើងអំពីសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើត ក្នុងកិច្ចសន្ទនាតាមទុរស័ព្ទនិងកិច្ចពិភាក្សាតាមអ៊ិធរណេតជាមួយបណ្តារដ្ឋមន្រ្តីក្រសួងការពារជាតិរសប់ ប្រទេសស៊ឹង្ហបុរី ឥណ្ឌូនេស៊ី និង នូវែលសេឡង់។

តាមលោករដ្ឋមន្រ្តីកូណូរដ្ឋាភិបាលជប៉ុនជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននិងបង្កើតភាពតានតឹងនៅសមុទ្រចិនខាងកើតនិងសមុទ្រខាងកើតមិនស្របតាមច្បាប់សមុទ្រអន្តរជាតិបច្ចុប្បន្នលើតំបន់សមុទ្រទាំងនេះ។

ប្រធានាធិបតីចិនលោកស៊ីជីនពីង ត្រូវបានគម្រោងនឹងអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅខែមេសា។ ទំនាក់ទំនងរវាងជប៉ុននិងចិនថ្មីៗនេះមានការរីកចម្រើនជាវិជ្ជមានដើម្បីត្រៀមសម្រាប់កិច្ចប្រជុំនេះ។ ទោះយ៉ាងណាដំណើរទស្សនកិច្ចនេះត្រូវបានពន្យារពេលដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវិដ១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"