Trending now

ឥណ្ឌូណេស៊ី បានអះអាងជាថ្មីម្តង់ទៀតថា «ខ្សែបន្ទាត់ ៩ ត្រេ» របស់ចិនរំលោក UNCLOS ១៩៨២

12:23 | 29/05/2020 (សរុបដោយវិច្ឆិកា)

ភាគីឥណ្ឌូណេស៊ីក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីប្រកាន់ខ្ជាប់នៃការលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ប្រធានាធិបតីឥណ្ឌូនេស៊ីបានចុះត្រួតពិនិត្យសមុទ្រ Natuna នាឆ្នាំ ២០១៦ (រូបថត៖ Benarnews.org)

នៅក្នុងកំណត់ទូត ផ្ញើទៅកាន់អង្គការសហប្រជាជាតិ នាថ្ងៃទី ២៦ ខែឧសភា ក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងជាថ្មីម្តងទឿត នូវជំហររបស់ខ្លួន លើបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើការ ទាមទាររបស់ចិនចំពោះ “ខ្សែបន្ទាត់ ៩ ត្រេ” គឺខ្វះមូលដ្ឋានច្បាប់និងរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ កំណត់ទូតរបស់ភាគីឥណ្ឌូណេស៊ី ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីប្រកាន់ខ្ជាប់នៃការលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

សូមជម្រាបថា ខ្លឹមសារនៃកំណត់ទូតនេះ ពិតជា ឆ្លុះបញ្ចាំងពីខ្លឹមសារនៃកំណត់ទូតចាស់ដែលបានដាក់ជូនអង្គការសហប្រជាជាតិនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១០ ។

ក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានចេញសារលិខិតនេះ ដើម្បីបង្ហាញពីទស្សនៈរបស់ខ្លួននៅចំពោះមុខកំណត់ទូតចំនួន ៣ របស់ចិន។ មុននេះនៅខែកុម្ភៈឆ្នាំ ២០២០ ឥណ្ឌូនេស៊ីបានប្រកាសថា ទីក្រុងហ្សាការតានឹងមិនទទួលស្គាល់ចំពោះ “ខ្សែបន្ទាត់ ៩ ត្រេ” ដែលចិនបានគូរតាមអំពើចិត្តលើសមុទ្រខាងកើត ពីព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ឥណ្ឌូណេស៊ីច្រានចោលទាំងស្រុងរាល់ការទាមទារប្រវត្តិសាស្ត្ររបស់ចិនដែលគ្មានមូលដ្ឋានច្បាប់និងមិនត្រូវបានទទួលស្គាល់ដោយ UNCLOS ១៩៨២ ឡើយ”៕

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: vov)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR