Trending now

អ្នកប្រាជ្ញតៃវ៉ាន់៖ សមុទ្រខាងកើត «ផុសឡើង» ក្លាយទៅជាចំណុចស្នូលនៃឥរិយាបទយោធា

15:52 | 02/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមក្រុមអ្នកវិភាគការពារជាតិតៃវ៉ាន់ ដែនសមុទ្រនៅជុំវិញកោះតៃវ៉ាន់រួមទាំងច្រកសមុទ្រ Miyako ប្រឡាយ Bashi សមុទ្រចិនខាងកើត សមុទ្រខាងកើត និងសមុទ្រហ្វីលីពីនត្រូវបានគេគិតថានឹងក្លាយជាចំណុចផ្តោតនៃការបង្កើនបណ្តាឥរិយាបទយោធា។

អ្នកប្រាជ្ញតៃវ៉ាន់៖ សមុទ្រខាងកើត «ផុសឡើង» ក្លាយទៅជាចំណុចស្នូលនៃឥរិយាបទយោធា។

លោក Su Tzu-yun អ្នកវិភាគជាន់ខ្ពស់នៃវិទ្យាស្ថានជាតិស្រាវជ្រាវដើម្បីការពារជាតិនិងសន្តិសុខរបស់តៃវ៉ាន់ បានលើកឡើងថានៅក្នុងអត្ថបទមួយដែលមានចំណងជើងថា « ភាពចល័តយុទ្ធសាស្រ្តរបស់អាមេរិកក្នុងការដាក់ពង្រាយកម្លាំងដើម្បីធានាសន្តិសុខក្នុងតំបន់»។

នៅក្នុងអត្ថបទនោះលោក Su Tzu-yun បានលើកឡើងថា តំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងភាពតានតឹងដោយសារតែជំងឺរាតត្បាតកូវិដ១៩ និងការបង្កើនឥរិយាបទយោធារបស់ចិន ជាពិសេសនៅសមុទ្រខាងកើត - ដែលទីក្រុងប៉េកាំងបានសាងសង់កោះសិប្បនិម្មិត ដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរនិងប្រកាសបង្កើតតំបន់រដ្ឋបាល។

យោងតាមអ្នកប្រាជ្ញថា ការអវត្តមានរបស់ក្រុមនាវាអាមេរិកនៅតំបន់ក្នុងប៉ុន្មានខែកន្លងមកនេះដោយសារជំងឹរាតត្បាត គោលនយោបាយនយោបាយយោធានីយកម្ម នុយក្លេអ៊ែរនីយកម្ម និង «ការធ្វើឱ្យចូលសញ្ជាតិ» នៅសមុទ្រខាងកើតបានជះឥទ្ធិពលដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ក៏ដូចជាតុល្យភាពនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។

ទោះយ៉ាងណាកងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី ១០ ខែឧសភាបានប្រកាសថាយ៉ាងហោចណាស់មាននាវាដឹកយន្តហោះចំនួន ៦ គ្រឿង រួមមាននាវា Harry S. Truman, Dwight D. Eisenhower, Ronald Reagan, Nimitz, Abraham Lincoln និង Gerald R. Ford ដោយហេតុនេះបញ្ចប់គម្លាតយោធានៅក្នុងវិស័យផ្សេងៗ។

យោងតាមអ្នកប្រាជ្ញរូបនោះ រឿងមួយដែលត្រូវប្រយ័ត្នគឺថាតើសហរដ្ឋអាមេរិកសម្របខ្លួនទៅនឹងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកយ៉ាងដូចម្តេច។ លោក​ Su Tzu – yun ក៏បានចង្អុលបង្ហាញពី «បេសកកម្មវត្តមានបន្តរបស់អ្នកបំផ្ទុះគ្រាប់បែក» ទៅ វិធិសាស្រ្ត «អាចព្យាករណ៍បានជាយុទ្ធសាស្ត្រប៉ុន្តែមិនអាចទាយទុកជាមុនបាន» ដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រការពារជាតិសហរដ្ឋអាមេរិកឆ្នាំ ២០១៨ ។

លោក Su Tzu-yun បានលើកឡើងថាទាក់ទងទៅនឹងការដាក់ពង្រាយសកម្មភាពយោធាតាមបែបប្រពៃណី អាមេរិកកំពុងព្យាយាមបង្កើនសមត្ថភាពប្រយុទ្ធរបស់នាវាវាយលុកទឹកអាស៊ីតនិងបានដាក់ពង្រាយមីស៊ីលនិងកងម៉ារីន ដើម្បីរារាំងផ្លូវទឹកក្នុងករណីចាំបាច់ដើម្បីគាំទ្រដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។

លោក​ Su Tzu- yun បានសង្កតធ្ញន់ថា៖ «ការគិតបែបយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងការពង្រីកដែនអាកាសនិងសមុទ្ររបស់ចិនគឺតាមរយៈសកម្មភាពខាងក្រៅដើម្បីបង្ការពីភាគីជាច្រើន។ តាមភូមិសាស្ត្រ សហរដ្ឋអាមេរិកកំពុងផ្តោតលើដែនសមុទ្រដូចជាច្រកសមុទ្រ Miyako ប្រឡាយ Bashi សមុទ្រចិនខាងកើត សមុទ្រខាងកើត និងសមុទ្រហ្វីលីពីន»។

លោក Su Tzu-yun បានសន្និដ្ឋានថាការប្រកួតប្រជែងដើម្បីអំណាចដែនដីនិងសមុទ្រនឹងមានសារៈសំខាន់សម្រាប់ជីវិតនយោបាយអន្តរជាតិនិងសន្តិសុខក្នុងតំបន់នៅពេលក្រោយកូវិដ១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR