Trending now

បណ្តាញសង្គមហ្វេសប៊ុក (Facebook) សូមអភ័យទោសនិងកែសម្រួលឡើងវិញនូវផែនទីអំពីកោះ Truong Sa និង Hoang Sa របស់វៀតណាម

06:34 | 18/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ផែនទីនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានបង្ហាញខុសអំពីអធិបតេយ្យភាពនៃប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម បន្ទាប់មកបណ្តាញសង្គមនេះបានកែសំរួលឡើងវិញភ្លាមៗ ព្រមទាំងសំដែងនូវការសូមទោសចំពោះកំហុសនេះ។

បណ្តាញសង្គមហ្វេសប៊ុក (Facebook) សូមអភ័យទោសនិងកែប្រែផែនទីអំពីកោះ Truong Sa និង Hoang Sa របស់វៀតណាម (រូបថត៖ tintuconline.com.vn)

នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមបានផ្សាយរាលដាលនូវរូបភាពមួយដោយបង្ហាញថានៅពេលបង្កើតផ្នែកផ្សព្វផ្សាយពាណិជ្ជ កម្មនៅលើហ្វេសប៊ុកប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសទីតាំងជាប្រទេសវៀតណាមនោះបន្ទាត់ព្រំដែននៅលើផែនទីមិនរាប់បញ្ចូលប្រជុំកោះ Hoang Sa និងTruong Sa របស់វៀតណាម។

តំណាងបណ្តាញសង្គមហ្វេសប៊ុកបានជូនដំណឹងអំពីកំហុសផ្នែកបច្ចេកទេសទាក់ទងនឹងផែនទីដែលត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍កំណត់គោលដៅផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះនៅវៀតណាម។ បញ្ហានេះត្រូវបានកែសម្រួលឡើងវិញហើយ។ ម្យ៉ាងវិញទៀតក្រុមហ៊ុននេះសូមអភ័យទោសចំពោះការភាន់ច្រលំដែលបានបង្កឡើង” ។

គួរបញ្ជាក់ថាប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមត្រូវបានពិពណ៌នាមិនត្រឹមត្រូវលើឧបករណ៍ ហើយហ្វេសប៊ុកបាននិយាយថាកែប្រែកំហុសបច្ចេកទេសទាំងនេះហើយ។ ហ្វេសប៊ុកបានបញ្ជាក់ថាផែនទីហ្វេសប៊ុកទាំងអស់ដែលប្រើត្រូវបានផ្តល់ដោយភាគីទីបីពោលគឺភាគច្រើនដោយក្រុមហ៊ុន OpenStreetMap និង HERE Maps។ អ្នកនាំពាក្យហ្វេសប៊ុកបានបន្ថែមថា“ ផែនទីអាដាប់ធ័ររបស់ហ្វេសប៊ុកត្រូវបានជួសជុលហើយកោះ Hoang sa និង Truong Sa នឹងមិនបង្ហាញនៅលើទឹកដីចិនទៀតទេ” ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឃុំ Yen Lang (ហាណូយ) "ទៅដល់ទីបញ្ចប់មុន" ក្នុងការរៀបចំការបោះឆ្នោត
កត្តាដែលប៉ះពាល់ដល់ការទូតរវាងប្រជាជន និងប្រជាជនក្នុងបរិបទថ្មី
ទប់ស្កាត់ការប៉ុនប៉ងបំផ្លាញនៅថ្ងៃបោះឆ្នោត
លោកវេជ្ជបណ្ឌិត Michael Parsons (អូស្ត្រាលី)៖ ថ្ងៃបោះឆ្នោតនៅប្រទេសវៀតណាមមានបរិយាកាសរីករាយ។
យល់ដឹងពីបទប្បញ្ញត្តិ ដើម្បីធានាថាសន្លឹកឆ្នោតរបស់អ្នកមានសុពលភាពនៅថ្ងៃបោះឆ្នោត ថ្ងៃទី១៥ ខែមីនា