Trending now

អូស្រ្តាលីនិងឥណ្ឌូណេស៊ី មានការ "ព្រួយបារម្ភយ៉ាងជ្រាលជ្រៅ" ចំពោះស្ថានភាពសមុទ្រខាងកើត

13:14 | 09/12/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគម័យ - សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ពីការព្រួយបារម្ភនាពេលបច្ចុប្បន្នរបស់តំបន់ ចំពោះការខិតខំរបស់រដ្ឋាភិបាលចិនក្នុងការជំរុញការទាមទារអធិតេយ្យភាពនៅក្នុងសមុទ្រខាងកើត។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីនិងឥណ្ឌូនេស៊ីនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២ + ២ នៅកោះបាលី។​(ប្រភព៖​TTXVN)

នាពេលថ្មីៗនេះ ប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៊ីបានសម្តែងក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើតដោយបានព្រមានអំពីការធ្វើយោធូបនីយកម្មរបស់ចិននៅក្នុងដែនទឹកដែលមានជម្លោះ ហើយបានជំរុញឱ្យប្រទេសនេះ គោរពតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលអូស្ត្រាលីនិងឥណ្ឌូណេស៊ីត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនិងទ្វេភាគី។ សេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ពីការព្រួយបារម្ភនាពេលបច្ចុប្បន្នរបស់តំបន់ ចំពោះការខិតខំរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញការទាមទារអធិបតេយ្យភាពនៅក្នុងសមុទ្រខាងកើត។

សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា រដ្ឋមន្រ្តីទាំងអស់ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះបម្រែបម្រួលនៅសមុទ្រខាងកើត និងបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងពី "ការព្រួយបារម្ភអំពីការធ្វើយោធូបនីយកម្មជាបន្តរបស់ចិននៅកន្លែងដែលមានជម្លោះ” និងបានអំពាវនាវអោយភាគីទាមទារអធិបតេយ្យភាព ជៀសវាងពីសកម្មភាពដែលអាចធ្វើឱ្យមានភាពតានតឹងកើនឡើង។

រដ្ឋមន្ត្រីទាំងនោះ ក៏បានលើកឡើងថា ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ដែលជាប្រធានបទនៃការពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំរវាងចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែ “អនុវត្តជាក់ស្តែង” និង សមស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តារដ្ឋមន្ត្រីក៏បានកត់សម្គាល់ថា ទស្សនៈយុទ្ធសាស្ត្រនៃទីក្រុងកង់បេរ៉ានិងចាការតាសុទ្ធតែផ្តោតសំខាន់លើតំបន់ដែលកំពុងកើនឡើងជម្លោះមួយនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR