Trending now

រដ្ឋសភាកម្ពុជា សម្រេចដាក់ឱ្យមន្រ្តីអាចធ្វើការងារតាមអនឡាញ ដោយសារការរីករាលដាល់នៃ Covid-19

17:13 | 17/03/2020 (សរុបដោយឌីណា)

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក ឡេង ប៉េងឡុង បានឲ្យដឹងបន្ថែមថា ក្នុងពេលដែលមេរោគ Covid-19 កំពុងរាតត្បាតកាន់តែខ្លាំងនោះ សភាចង់កាត់បន្ថយការចរាចរណ៍ឯកសារដោយផ្ទាល់ឲ្យបានតិចបំផុត និងការធ្វើការងារតាមអនឡាញឲ្យបានច្រើនបំផុត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ( រូបថត៖ freshnewsasia)

អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងអនុវត្តន៍ការប្រាស្រ័យទាក់ទងគ្នា ឬការអនុវត្តការងារតាម អនឡាញ ។ អ្នកណាធ្វើការងារតាមអនឡាញបាន ធ្វើតាមអនឡាញ ប្រាស្រ័យទាក់ទងក្រសួងតាមអនឡាញ។ យើងបានរៀបចំឲ្យមានជាអាសយដ្ឋានលើអនឡាញ យើងនឹងដាក់នៅលើវេបសាយរដ្ឋសភា។ អនឡាញ មានការទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ទាល់ អនឡាញដែលទាក់ទងមកគណៈកម្មការផ្សេងៗ ទាក់ទងនឹងខុទ្ទកាល័យផ្សេងៗ»។

ក្រៅពីនេះ ចំពោះមុខការវិត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

សារាចរណ៍ពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន៤ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃទី១៥មីនា៕

(សរុបដោយឌីណា)

(សរុបដោយឌីណា)

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ