Trending now

យុវជនកម្ពុជាទទួលបានមេដាយឆ្នើមលើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅប្រទេសថៃ

00:00 | 05/09/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - ក្រសួងទេសចរណ៍កម្ពុជាបានដឹកនាំក្រុមយុវជនកម្ពុជាចំនួន ៤នាក់ ក្នុងនោះ ជំនាញសេវាកម្មភោជនីយដ្ឋាន ២នាក់ និងជំនាញចុងភៅ ២នាក់ ចូលរួមប្រកួតជំនាញអាស៊ានលើកទី១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

លទ្ធផលគួរជាទីមោទនៈ យុវជនជំនាញចុងភៅឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជម្នះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំណោមបេក្ខជន ២០នាក់ មកពី១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។

សូមគូសបញ្ជាក់ថា ការប្រកួតជំនាញអាស៊ាននេះ បានប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យាក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

និន្នាការទេសចរណ៍ពិភពលោកឆ្នាំ ២០២៦៖ Mui Ne របស់ វៀតណាម ក្លាយជាចំណុចដៅដែលមិនអាចរំលងបាន
វៀតណាម ទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា ខ្លាំងបំផុតចំពេលមានការប្រែប្រួលនៅមជ្ឈិមបូព៌ា
អ្នកប្រាជ្ញ ចិន៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam ក្នុងគោលបំណងធ្វើឱ្យជាក់ស្តែងនូវបណ្តាផែនការយុទ្ធសាស្ត្រជារួម
សាស្ត្រាចារ្យ Vuong Hong Vu៖ ទំនាក់ទំនង ចិន-វៀតណាម បានឈានហួសពីក្របខ័ណ្ឌទ្វេភាគីប្រពៃណី
យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍