Trending now

លើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាតាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយចិន

16:29 | 08/09/2020 (សរុបដោយសាមេត)

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពិព័រណ៍នាំចូលចិនអន្តរជាតិ (CIIE) ដោយសង្ឃឹមក្នុងការស្វែងរកឱកាសពាណិជ្ជកម្មវិនិយោគបន្ថែមទៀតដើម្បីលើកកម្ពស់វិស័យស្រូវអង្កររបស់កម្ពុជា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ធនាគារ​ចិន​បាន​ឯកភាពគ្នា​ថា​នឹង​ប្រើប្រាស់​កម្លាំង​រៀងៗ​ខ្លួន ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត

​អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ធនាគារ​ចិន (​ហុងកុង​) អិ​ល​ធី​ឌី សាខា​ភ្នំពេញ (BOC) ដែល​តំណាង​ដោយ​លោក Liu Zheng​។​

​លោក​បាន​និយាយថា​៖ «​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE) លើក​ទី ៣ BOC ទទួលស្គាល់ CRF ថា​ជា​សមាគម​ធុរកិច្ច​សំខាន់​មួយ​នៅ​កម្ពុជា ជាមួយនឹង​គុណសម្បត្តិ​នៃ​ការ​មាន​សមាជិក​ក្រុមហ៊ុន​ជាច្រើន​»​។​

​លោក​មានប្រសាសន៍ថា លោក​នឹង​ណែនាំ​សមាជិក​សាជីវកម្ម​ទៅ BOC យ៉ាងសកម្ម ដោយមាន​បំណង​ចូលរួម​ក្នុង CIIE សម្រាប់​សមាជិក​របស់ CRF ដើម្បី​ទទួលបាន​ឱកាស​ក្នុង​ពាណិជ្ជកម្ម​សកល​និង​ពង្រីក​អាជីវកម្ម​។​

​លោក​បន្តថា អនុស្សារណៈ​យោគយល់​គឺជា​គោលការណ៍​សំខាន់​មួយ ដើម្បី​ជួយ​សម្រួល​បន្ថែមទៀត​ដល់​ការ​​អនុវត្ត​គម្រោង CIIE ដែល​ក្នុងនោះ CRF និង BOC បាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​កម្លាំង​រៀងៗ​ខ្លួន ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​មួយ​បន្ថែមទៀត​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការនាំចេញ​អង្ករ​របស់​​ប្រទេស​កម្ពុជា​បាន​កើនឡើង ៣១,០៥ ភាគរយ​ស្មើនឹង ៤៤៨ ២០៣ តោន​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​​ឆ្នាំនេះ​។​

​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ឈានមុខ​គេ​សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ដែលមាន​ប្រមាណ ១៥៩ ២៥៣ តោន​ក្នុង​រយៈពេល ៨ ខែ​ដំបូង បន្ទាប់មក​គឺ​ប្រទេស​បារាំង​ដែលមាន​ចំនួន ៥៦ ៩៦៤ តោន​។ ទោះយ៉ាងណា នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ម៉ាឡេស៊ី​បាន​នាំចូល​ប្រហែល ២៣ ២០១ តោន​ពី​កម្ពុជា វៀតណាម ១២ ៨៣៦ តោន និង​ព្រុយ​ណេ ១០ ៥០០ តោន​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE) ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE) លើក​ទី ៣ នឹងត្រូវ​ធ្វើឡើង​តាម​ការគ្រោងទុក​ចាប់ពី​ថ្ងៃទី ៥-១០ វិច្ឆិកា​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​លោក​បន្ថែមថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) រំពឹង​យ៉ាង​មុតមាំ​ថា​នឹងចូលរួម​យ៉ាងសកម្ម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​ដើម្បី​លើកកម្ពស់​ម៉ាក​អង្ករ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ហើយក៏​កំពុង​ស្វែងរក​​ឱកាស​អាជីវកម្ម​បន្ថែមទៀត​នៅក្នុង​វិស័យ​ស្រូវ​អង្ករ និង​វិស័យ​ពាក់ព័ន្ធ​ពី​ព្រឹត្តិការណ៍​នេះ​» ។​

​លោក​ថា វិស័យនេះ​ត្រូវការ​ថវិកា​ប្រមាណ ៣០០ លាន​ដុល្លារ ដើម្បី​ទិញស្រូវ​ក្នុងឆ្នាំនេះ ដើម្បី​ឈានដល់​គោលដៅ​នាំចេញ ៨០០ ០០០ តោន​។​

​លោក​ថ្លែង​ទៀតថា​៖ «​ជាមួយនឹង​គោលដៅ​នាំចេញ​អង្ករ ៨០០ ០០០ តោន​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​ត្រូវការ​​ចាក់​បញ្ចូល​ចន្លោះ​ពី ៨០ លាន​ដុល្លារ​ទៅ ១០០ លាន​ដុល្លារ ខណៈដែល​វិស័យ​ឯកជន​ត្រូវការ​ទុនបំរុង​ប្រហែល ២០០ លាន​ដុល្លារ​»​។​

​លោក​បាន​បន្ថែមថា ទាំង​វិស័យ​រដ្ឋ និង​ឯកជន ក៏ត្រូវ​បញ្ចូល​ថវិកា​បន្ថែមទៀត​ដើម្បី​ឈានដល់​គោលដៅ​ចុងក្រោយ​ចំនួន ១ លាន​តោន​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម