Trending now

អូស្ត្រាលីសម្រេចបញ្ចេញទ័ព «៣,០០០នាក់» ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ខណៈមនុស្សស្លាប់កើនដល់២៣នាក់

07:43 | 06/01/2020

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កតត៍ ម៉ូរីសុន (Scott Morrison) បានប្រកាសថា កងទ័ពបម្រុងប្រមាណ ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយភ្នាក់ងារពន្លត់អគ្គីភ័យ ដែលកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃ ដែលកំពុងរាតល្បាតស្ទើរតែនៅទូទាំងប្រទេស ខណៈមានការព្រមានជាច្រើនថា មហន្តរាយមួយនេះអាចនឹងអូសបន្លាយ ក្នុងរយៈពេលជាច្រើនខែទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

អូស្ត្រាលីសម្រេចបញ្ចេញទ័ព «៣,០០០នាក់» ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ខណៈមនុស្សស្លាប់កើនដល់២៣នាក់។

ការប្រកាសខាងលើរបស់លោក Morrison ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឃើញទំាងអស់គ្នាថា មហន្តរាយភ្លើងឆេះព្រៃនេះ បានផ្ទុះឡើងកាន់តែធំដល់កម្រិតថ្មីមួយ... ដូច្នេះកងទ័ពបម្រុង ៣,០០០នាក់ នឹងត្រូវបានបញ្ជូនឱ្យទៅជួយប្រយុទ្ធ និងពន្លត់ភ្លើងឆេះព្រៃ»។ បន្ថែមពីលើនេះលោក Morrison ក៏បានប្រកាសដែរថា រដ្ឋាភិបាលអូស្ត្រាលីបានទម្លាក់កញ្ចប់ថវិកាជាង ១០លានផោន ឬជិត ១៣លានដុល្លារ ដើម្បីជួយដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ។

គួរជម្រាបថា ភ្លើងឆេះព្រៃនៅអូស្ត្រាលីដែលចាប់ផ្ដើមឆាបឆេះដំបូងតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកដល់នឹងខែមករា ឆ្នាំ២០២០ នេះបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២៣នាក់ និងជាច្រើននាក់បាត់ខ្លួន ព្រមទាំងបំផ្លាញផ្ទះសម្បែងច្រើនជាង ១,៥០០ខ្នង។ មកទល់នឹងពេលនេះភ្លើងឆេះព្រៃច្រើនជាង ១០០កន្លែង បាននិងកំពុងលុកលុយរដ្ឋ New South Wales និងរដ្ឋ Victoria ហើយបើតាមអាជ្ញាធរ ស៊ីតុណ្ហភាពបានកើនឡើងលើស ៤០អង្សាសេ នៅប៉ែកភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះ ដែលត្រូវបានចាត់ទុកថា «ជាថ្ងៃដ៏គ្រោះថ្នាក់»៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ