Trending now

នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មវិញ

13:22 | 03/07/2020 (បូកសរុបដោយឌីណា)

សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មសាជាថ្មីឡើងវិញ។ សម្ដេចប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី ២ កក្កដា។

ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ។ (រូបថត៖ .propertyarea.asia)

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩»​។​

​គួរ​បញ្ជាក់ថា អាជីវកម្មកាស៊ីណូទូទាំងប្រទេសកម្ពុជាមានចំនួន ១៦៥ កន្លែងដែលផ្តល់ការងារដល់កម្មករខ្មែរ ២៥.០០០ នាក់។ នេះបើយោងតាម កិច្ចសម្ភាសន៍របស់ សារព័ត៌មាន Southeast Asia Globe ជាមួយលោក Jiang Kexing ប្រធានសាខាក្នុងស្រុកនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជា ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ ររហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR