Trending now

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ​(ASEM) លើក​ទី​១៣ នៅ​កម្ពុជា ត្រូវ​លើក​ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១

22:35 | 05/07/2020 (សរុបដោយវិច្ឆិកា)

ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នាប្រកបដោយ ស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។

លោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូ ជាមួយឧត្តមមន្រ្តីប្រទេសដៃគូASEM កាលពីថ្ងៃទី២-៣ ខែកក្កដា។ រូបភាពពី ក្រសួងការបរទេស។

នា​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២-៣ ខែកក្កដា លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល បានធ្វើ​សំណើរ​ដល់​ប្រទេស​ជា​ដៃគូ ASEM ទាំងអស់ ដើម្បី​សុំ​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ទៅ​ប្រព្រឹត្ត​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​វិញ ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ ប្រទេស​ជា​ដៃគូ ASEM ទាំងអស់​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើរ​របស់​កម្ពុជា​។

​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៦ ដើម្បី​ផ្សាភ្ជាប់​អាស៊ី​និង​អឺរ៉ុប តាមរយៈ​វេទិកា​សន្ទនា និង​សហប្រតិបត្តិកា​រួមគ្នា​។ កម្ពុជា បាន​ក្លាយជា​សមាជិក​ASEM នៅ​ឆ្នាំ​២០០៤​។ កម្ពុជា គឺជា​ប្រទេស​ទី​៤ ក្នុងចំណោម​ប្រទេស​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​ថៃ (១៩៩៦) វៀតណាម​(២០០៤) និង​ឡាវ (២០១២) ដែល​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ,​គណៈកម្មាធិការ​អឺរ៉ុប និង​សមាគមន៍​អាស៊ាន​។​

​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បានរៀបចំ​ចំនួន​១២​លើក​ហើយ ដោយ​ក្នុងនោះ​ធ្វើឡើង​នៅ​ប្រទេស​ថៃ (១៩៩៦) អង់គ្លេស (១៩៩៨) កូរ៉េខាងត្បូង (២០០០) ដា​ណា​ម៉ាក (២០០២) វៀតណាម (២០០៤) ហ្វាំ​ង​ឡង់ (២០០៦) ចិន (២០០៨) បែលហ្ស៊ិក (២០១០) ឡាវ (២០១២) អ៊ីតាលី (២០១៤) ម៉ុង​ហ្គោ​លី (២០១៦) និង​បែលហ្ស៊ិក​ម្តងទៀត នា​ឆ្នាំ​២០១៨ ។

​បច្ចុប្បន្ន​ប្រទេស​ដែលជា​សមាជិក ASEM មាន​៥១​ប្រទេស ក្នុងនោះ​មាន អូស្ត្រាលី​, អូទ្រីស​, បង់​ក្លា​ដែ​ស​, បែលហ្ស៊ិក​, ប្រ៊ុយណេ​, ប៊ុលហ្គារី​, កម្ពុជា​, ចិន​, ក្រូ​អាត​, សាធារណរដ្ឋ​ឆែក​, ដា​ណឺ​ម៉ាក​, អេ​ស្តូ​នី​, ហ្វាំ​ង​ឡង់​, បារាំង​, អាល្លឺម៉ង់​, ក្រិ​ក​, ហុង​គ្រី​, ឥណ្ឌា​, ឥណ្ឌូណេស៊ី​, អៀរ​ឡង់​, អ៊ីតាលី​, ជប៉ុន​, កា​ហ្សា​ក់​ស្ថាន​, កូរ៉េខាងត្បូង​, ឡាវ​, ឡេ​តូ​នី​, លី​ទុយ​អា​នី​, លុច​សំបួ​, ម៉ាឡេស៊ី​, ម៉ា​ល់ត៍​, ម៉ុង​ហ្គោ​លី​, មី​យ៉ាន់​ម៉ា​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, ន័​រវេ​ស​, ប៉ា​គី​ស្ថាន​, ហ្វីលីពីន​, ប៉ូឡូញ​, ព័រ​ទុយ​ហ្គា​ល់​, រុស្ស៊ី​, សិង្ហ​បុរី​, ស្លូ​វ៉ា​គី​, ស្លូ​វេ​នី​, អេ​ស្ប៉ា​ញ​, ស៊ុយអែត​, ស្វ៊ី​ស​, ថៃ​, ចក្រភព​អង់គ្លេស និង​វៀតណាម​។ សហភាព​អឺរ៉ុប និង​អាស៊ាន ជា​អង្គការ​ប្រចាំ​តំបន់​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ