Trending now

គម្រោងកសាងចំណតរថយន្តក្រោមដីដ៏ទំនើប ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់រាជធានី

16:41 | 07/07/2020 (សរុបដោយសាមេត)

នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីចាន់ សុធា តំណាងសម្ព័ន្ធក្រុមហ៊ុនចិន China Good Car Investment (Cambodia) បានជូនដំណឹងថា រដ្ឋបាលភ្នំពេញគ្រោងនឹងកសាងចំណតរថយន្តក្រោមដីដ៏ទំនើប ដែលមានតម្លៃសរុបចំនួន ១៦០ លានដុល្លារអានេរិក នៅ ៣ ទីតាំង។

គម្រោងកសាងចំណតរថយន្តក្រោមដីដ៏ទំនើប ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់រាជធានី

នៅក្នុងជំនួបនោះ លោកស្រី ចាន់ សុធា បានគូសបញ្ជាក់ថាការវិនិយោគនេះមានគោលបំណងក្នុងការឆ្លើយតបទៅនឹងតម្រូវការនានាដែលកំពុងរីកចម្រើនរបស់រាជធានី ក៏ដូចជាចូលរួមចំណែកក្នុងការធ្វើឱ្យការរស់នៅក្នុងទីក្រុងកាន់តែមានភាពទំនើបឡើង។

ចំណតរថយន្តក្រោមដីដែលត្រូវបានគ្រោងទុកទាំងនេះមានទីតាំងស្ថិតនៅក្នុងតំបន់ចំនួនបីផ្សេងៗគ្នា គឺទី១ នៅរង្វង់មូលកួរស្រូវដែលតភ្ជាប់ជាមួយព្រំប្រទល់ខេត្តកណ្តាល ទី ២ នៅផ្លូវជាតិលេខ ៦ និងទីតាំងចុងក្រោយនៅជាយក្រុងភ្នំពេញ។

វិឯខ្លួនវិញ លោក ឃួង ស្រេង បានស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះនិងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាលម្អិតលើគម្រោងវិនិយោគនេះ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR