វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់

08:29 | 30/06/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានទទួលជួបលោក Jeff Place នាយកខ្សែសង្វាក់ផ្គត់ផ្គង់នៃក្រុមហ៊ុនធំ Coherent (អាមេរិក)។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមលើកទឹកចិត្តបណ្តាសហគ្រាសអាមេរិកពង្រីកការវិនិយោគ ពិសេសគឺនៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី និងឧស្សាហកម្ម Semiconductor។

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
វៀតណាមលើកទឹកចិត្តសហគ្រាសអាមេរិកពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់
ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ទទួលជួបថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំបច្ចេកវិទ្យា និងពាក់កណ្តាលចម្លង Coherent (អាមេរិក)។

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកទាំងឡាយរបស់ក្រុមហ៊ុនធំ Coherent ចំពោះដំណើរការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ទន្ទឹមនឹងនោះ ស្វាគមន៍សហគ្រាសដែលបន្តពង្រីកសកម្មភាពវិនិយោគ ផលិតកម្ម និងអាជីវកម្មនាពេលខាងមុខ។ លោកបានបញ្ជាក់យ៉ាងមុតមាំថា វៀតណាមតែងតែចាត់ទុកជាសំខាន់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក្នុងនោះ កិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ការវិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការច្នៃប្រឌិតផ្លាស់ប្តូរថ្មី ឧស្សាហកម្មពាក់កណ្តាលចម្លង និងបរិវត្តកម្មឌីជីថល គឺជាបណ្តាវិស័យមានអត្ថន័យយុទ្ធសាស្ត្រ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយសហគមន៍សហគ្រាស ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានឱ្យដឹងថា វៀតណាមលើកទឹកចិត្តបណ្តាសហគ្រាសអាមេរិកបន្តពង្រីកការវិនិយោគ ពិសេសគឺចូលទៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ និងបណ្តាវិស័យដែលបង្កើតនូវតម្លៃបន្ថែមដ៏ធំធេង។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមក៏ផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្តាគម្រោងមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលអនុវត្តបច្ចេកវិទ្យាទសទើប សន្សំសំចៃថាមពល ធានាសុវត្ថិភាព សន្តិសុខបណ្តាញ ការពារទិន្នន័យ និងស្របតាមផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់មូលដ្ឋាននីមួយៗ។

ចំពោះភាគីសហគ្រាស លោក Jeff Place បានវាយតម្លៃខ្ពស់ចំពោះបរិស្ថានវិនិយោគរបស់វៀតណាម ក៏ដូចជាបណ្តាគោលនយោបាយគាំទ្រការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់។ លោកបានឱ្យដឹងថា Coherent មានបំណងប្រាថ្នាចង់បន្តពង្រីកវត្តមាននៅវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូក្នុងប្រទេស រួមចំណែកអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ពាក់កណ្តាលចម្លង និងបណ្តាវិស័យបច្ចេកវិទ្យាជឿនលឿន។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Coherent ក៏បានចែករំលែកផងដែរអំពីទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនធំនាពេលខាងមុខ ទន្ទឹមនឹងនោះ បានសម្តែងនូវបំណងប្រាថ្នាចង់បន្តទទួលបានការគាំទ្រពីរដ្ឋាភិបាលវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាផែនការវិនិយោគ ស្រាវជ្រាវ និងផលិតកម្ម។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិស្ថានវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យបណ្តាសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសអាមេរិក ធ្វើសកម្មភាពប្រកបដោយស្ថិរភាព យូរអង្វែង និងមានប្រសិទ្ធភាពនៅវៀតណាម; ទន្ទឹមនឹងនោះ លើកទឹកចិត្តការបង្កើនកិច្ចសហប្រតិបត្តិការ ផ្ទេរប្រគល់បច្ចេកវិទ្យា អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ និងជំរុញការច្នៃប្រឌិតផ្លាស់ប្តូរថ្មី តាមរយៈនោះ លើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល៕

អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ឧបត្ថម្ភគម្រោងអប់រំតម្លៃ ៤,៩ ប៊ីលីយូនដុង នៅខេត្ត An Giang អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ឧបត្ថម្ភគម្រោងអប់រំតម្លៃ ៤,៩ ប៊ីលីយូនដុង នៅខេត្ត An Giang

យុគសម័យ - នាព្រឹកថ្ងៃទី ៨ មិថុនា សហភាពបណ្តាអង្គការមិត្តភាពខេត្តអានយ៉ាង និងអង្គការ Sunflower Mission (សហរដ្ឋអាមេរិក) បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ An Phu រៀបចំពិធីកាត់ខ្សែបូរ חម្ពោធ និងប្រគល់ទទួលបន្ទប់រៀនចំនួន ០៦ ខ្នង នៅសាលាបឋមសិក្សា "B" Vinh Hoi Dong។

នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក

យុគសម័យ - នាថ្ងៃទី ៨ មិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបន្តធ្វើកិច្ចពិភាក្សាទ្វេភាគី។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព