ព្រះមហាក្សត្រកម្ពុជា យាងទទួលការវះកាត់នៅប្រទេសចិន

08:20 | 23/04/2026 ឌឹកអាញ់

យុគសម័យ - ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានយាងទទួលការវះកាត់ព្យាបាលព្រះរោគមហារីកក្រពេញប្រូស្តាត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោក To Lam ប្រធានរដ្ឋវៀតណាម បានអញ្ជើញ​ចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីវៀតណាម បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រកម្ពុជា យាងទទួលការវះកាត់នៅប្រទេសចិន
ព្រះមហាក្សត្រកម្ពុជា យាងទទួលការវះកាត់នៅប្រទេសចិន

យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២០ ខែមេសា របស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទទួលការវះកាត់ព្យាបាលព្រះរោគមហារីកក្រពេញប្រូស្តាត នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ។

សេចក្តីប្រកាសបានបញ្ជាក់ថា ការសម្រេចព្រះទ័យយាងទទួលការវះកាត់នេះ គឺធ្វើឡើងតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ។ ក្រោយការវះកាត់ ព្រះអង្គបានគង់ប្រថាប់នៅមន្ទីរពេទ្យ ដើម្បីតាមដានព្រះរាជសុខភាព និងការថែទាំយ៉ាងយកចិត្តទុកដាក់។ ព្រះអង្គនឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីព្រះរាជសុខភាពបានសះស្បើយទាំងស្រុង និងទទួលបានការអនុញ្ញាតពីគ្រូពេទ្យ។

ក្រសួងសុខាភិបាលកម្ពុជាបានបង្ហើបឱ្យដឹងថា ព្រះមហាក្សត្រទទួលបានការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញល្បីៗនៅទីក្រុងប៉េកាំង។

គួររំលឹកផងដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីខែកុម្ភៈ និងមីនា។ កាលពីថ្ងៃទី១០ ខែមេសា ព្រះអង្គបានរាជានុញ្ញាតឱ្យប្រកាសថា ព្រះអង្គត្រូវបានរកឃើញមានព្រះរោគមហារីកក្រពេញប្រូស្តាត។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារថ្វាយព្រះពរ សូមឱ្យព្រះអង្គឆាប់សះស្បើយពីព្រះរោគ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា៖ "ព្រះរាជសុខភាពរបស់ព្រះអង្គ គឺជាសុខភាពរបស់ប្រជាជាតិទាំងមូល"៕

ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារអបអរសាទរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារអបអរសាទរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះលោក ចូ បៃដិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ព្រះមហាក្សត្រកម្ពុជា៖ លើសកលលោកទាំងមូលនេះ សីលធម៌ និងអភិសមាចារ កំពុងស្រុតចុះគួរឲ្យបារម្ភ ព្រះមហាក្សត្រកម្ពុជា៖ លើសកលលោកទាំងមូលនេះ សីលធម៌ និងអភិសមាចារ កំពុងស្រុតចុះគួរឲ្យបារម្ភ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបរមរាជឱង្ការថា លើសកលលោកទាំងមូលនេះ បញ្ហាសីលធម៌ និងអភិសមាចារ កំពុងស្រុតចុះយ៉ាងខ្លាំងគួរឲ្យបារម្ភ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

វៀតណាម - កម្ពុជា បង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលសហប្រតិបត្តិការថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា
នាំយកទំនាក់ទំនងវៀតណាម - កម្ពុជា ពីមូលដ្ឋានគ្រឹះប្រពៃណី ទៅជាកម្លាំងចលករនៃការអភិវឌ្ឍ
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
ស្តង់ដារូបនីយកម្មសកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ព្រំដែន វៀតណាម - កម្ពុជា