គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ

14:45 | 10/04/2026 ហេង វុធ្ធី

យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅរសៀលថ្ងៃទី៨ ខែមេសា គណៈប្រតិភូមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Anh Duc បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពនៅតំបន់ព្រំដែន។

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន ថ្នាក់ដឹកនាំរណសិរ្សខេត្ត Binh Phuoc (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ
លោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ បានប្រគល់អំណោយដើម្បីថ្លែងអំណរគុណដល់គណៈប្រតិភូមន្ត្រីមកពីបញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត។
លោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ បានប្រគល់អំណោយដើម្បីថ្លែងអំណរគុណដល់គណៈប្រតិភូមន្ត្រីមកពីបញ្ជាការដ្ឋានកងការពារព្រំដែនខេត្ត។

ក្នុងឱកាសនេះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលខេត្ត និងកងកម្លាំងការពារព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាម។

លោក ប៉ែន កុសល្យ បានសង្កត់ធ្ងន់ថា ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងកងកម្លាំងនានានៃខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា និងកងទ័ពការពារព្រំដែនដុងណៃ ប្រទេសវៀតណាម បានរួមចំណែកយ៉ាងវិជ្ជមានក្នុងការពង្រឹង និងកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងរដ្ឋ និងរដ្ឋាភិបាលទាំងពីរ ព្រមទាំងដោយមានការយកចិត្តទុកដាក់ពីខេត្តត្បូងឃ្មុំ និងខេត្តដុងណៃ កងរាជអាវុធហត្ថ និងនគរបាលខេត្តត្បូងឃ្មុំ និងកងទ័ពការពារខេត្តដុងណៃ នឹងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍទៅវិញទៅមក។

ជាពិសេសនៅតំបន់ X16 (ក្នុងឃុំឡុកថាញ់ ខេត្តដុងណៃ) នៅពេលដែលបានដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងមានអត្ថន័យជាយុទ្ធសាស្ត្រដ៏សំខាន់។ នេះបញ្ជាក់បន្ថែមទៀតអំពីចំណងមិត្តភាព សាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា។ លោក ប៉ែន កុសល្យ បានបញ្ជាក់ថា៖ តំបន់ X16 មិនត្រឹមតែជាផ្លូវសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃសាមគ្គីភាពអន្តរជាតិ ជាកន្លែងកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៅតំបន់ព្រំដែនផងដែរ។

ក្នុងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Nguyen Anh Duc បានជូនពរឆ្នាំថ្មីជូនជំពោះលោកអភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានេះ ជូនពរឆ្នាំថ្មីដល់កងរាជអាវុធហត្ថ នគរបាល និងប្រជាជនទាំងអស់នៃខេត្តត្បូងឃ្មុំជួបតែសេចក្តីសុខ សេចក្តីចម្រើន បន្តថែរក្សាប្រពៃណីសាមគ្គីភាព និងកសាងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិតការ និងការអភិវឌ្ឍគ្នាទៅវិញទៅមក។

*នៅល្ងាចថ្ងៃទី៨ ខែមេសា គណៈប្រតិភូបានទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី៩ ខែមេសា គណៈប្រតិភូបានទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្ត និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលម៉ាស់ និងទឹកលាងសម្អាតដៃ ពីខេត្តតៃនិញនៃប្រទេសវៀតណាម រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលម៉ាស់ និងទឹកលាងសម្អាតដៃ ពីខេត្តតៃនិញនៃប្រទេសវៀតណាម

យុគសម័យ - រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានទទួលម៉ាស់ចំនួន ៣ម៉ឺនម៉ាស់ និងទឹកលាងសម្អាតដៃចំណុះ ៥០០មីលីលីត្រ ចំនួន២៤០ដប ដែលបានផ្តល់ជូនដោយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិកាប្រជាជនខេត្តតៃនិញ នៃប្រទេសវៀតណាម ទុកសម្រាប់ចែកជូន ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ការពារការឆ្លងមេរោគCovid-19 ។

ដំណើរការចរាចរទំនិញបានធ្វើឡើងប្រកដោយធម្មតា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម ដំណើរការចរាចរទំនិញបានធ្វើឡើងប្រកដោយធម្មតា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់ប្រទេសវៀតណាម

បន្ទាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បណ្ដាប្រទេសជាច្រើនបានបិទ ឬផ្អាកការធ្វើដំណើរចេញ-ចូលមួយរយៈតាមច្រកទ្វារព្រំដែនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ទន្ទឹមនេះ កម្ពុជាក៏បានបិទច្រកទ្វារពំ្រដែនដូចគ្នាដែរ ជាមួយប្រទេសថៃ និងប្រទេសវៀតណាម ដែលមានព្រំដែនជាប់បណ្ដាខេត្ដជាមួយគ្នា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ