ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៥) សាស្ត្រាចារ្យ បណ្ឌិត Chang Khan Ping នាយកមជ្ឈមណ្ឌលសិក្សាវៀតណាម សាកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ប្រទេសចិន) អះអាងថា ក្នុងកំណែទម្រង់បច្ចុប្បន្ន និងការកសាង “យុគ្គសម័យថ្មី” បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីដាច់ខាត និងមិនអាចជំនួសបាន។
![]() |
| សាស្ត្រាចារ្យបណ្ឌិត Chang Khan Ping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម សាកលវិទ្យាល័យឧស្សាហកម្ម Zhejiang |
ថ្លែងមតិអំពីកាលានុវត្តភាពនិងបញ្ហាប្រឈម ដែលបក្សកុម្មុយនិស្តវៀតណាមជួបប្រទះក្នុងយុគសម័យថ្មី លោកសាស្ត្រាចារ្យ Chang Khan Ping បានចាត់ទុកថា ឱកាសដើម្បីវៀតណាមសម្រេចបានក្នុងយុគសម័យថ្មីគឺធំជាងបញ្ហាប្រឈម។ កត្តាដែលបញ្ជាក់ប្រការនេះរួមមាន៖ សាមគ្គីភាពក្នុងបក្ស; សេចក្តីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមគឺស្របតាមបំណងប្រាថ្នារបស់ប្រជាជន; តួនាទីនិងឋានៈរបស់វៀតណាមក្នុងការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសធំៗ។
![]() |
| ប្រវត្តិវិទូនិងជាអ្នកកាសែតប្រេស៊ីល De Oliviera |
ចែករំលែកទស្សនៈនេះ ប្រវត្តិវិទូនិងជាអ្នកកាសែតប្រេស៊ីល De Oliviera ជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីស្នូលក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម។ វៀតណាមកំពុងលេចចេញដូចជាតំណរសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ពង្រឹងតួនាទីរបស់ខ្លួនជាស្ពានរវាងប្រទេសអភិវឌ្ឍន៍និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍៕
យោងតាមលោក Khamphanh Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមឡាវ ឲ្យដឹងថា គោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាគោលនយោបាយត្រឹមត្រូវ។ |
ក្នុងឱកាសដែលគណបក្សនយោបាយជប៉ុន រួមមានគណបក្សប្រជាធិបតេយ្យសេរី គណបក្សយុត្តិធម៌ និងគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ធ្វើសមាជ និងបោះឆ្នោតជ្រើសតាំងប្រធានគណបក្សថ្មី នាថ្ងៃទី២ ខែតុលា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Ishiba Shigeru ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន។ |


មតិពីមិត្តអ្នកអាន