Trending now

ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម ផ្ញើសារលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំថ្មីនៃគណបក្សនយោបាយជប៉ុន

16:17 | 05/10/2024

ក្នុងឱកាសដែលគណបក្សនយោបាយជប៉ុន រួមមានគណបក្សប្រជាធិបតេយ្យសេរី គណបក្សយុត្តិធម៌ និងគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ធ្វើសមាជ និងបោះឆ្នោតជ្រើសតាំងប្រធានគណបក្សថ្មី នាថ្ងៃទី២ ខែតុលា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Ishiba Shigeru ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន។

អ្នកប្រាជ្ញអង់គ្លេស៖ បក្សកុម្មុយនិស្តវៀតណាមកំពុងពង្រីកកេរ្តិ៍មរតករបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមអបអរសាទរខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
លោក Ishiba Shigeru ប្រធានគណបក្សប្រជាធិបតេយ្យសេរី ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន
លោក Ishiba Shigeru ប្រធានគណបក្សប្រជាធិបតេយ្យសេរី ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន

នាថ្ងៃដដែល លោក Luong Cuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Ishii Keiichi ប្រធានគណបក្សយុត្តិធម៌; លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Noda Yoshihiko ប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ។

ក្នុងសារលិខិតអបអរសាទរ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ ឆាប់រហ័ស និងទូលំទូលាយនៃទំនាក់ទំនង វៀតណាម-ជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនៃប្រទេសជប៉ុន។

ក្នុងសារលិខិតអបអរសាទរផ្ញើជូនលោក Ishiba Shigeru ប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគាំទ្រជប៉ុន ពង្រីកតួនាទីយ៉ាងសកម្មក្នុងបញ្ហាតំបន់ និងអន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយគណបក្សប្រជាធិបតេយ្យសេរី រដ្ឋាភិបាលជប៉ុនបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី៣ ខែសីហា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ត្រូវបានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បំពេញទស្សនកិច្ចការងារនៅប្រទេសនីការ៉ាហ្គា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បំពេញទស្សនកិច្ចការងារនៅប្រទេសនីការ៉ាហ្គា

នាថ្ងៃទី ១៩ ខែកក្កដា នៅរដ្ឋធានី Managua (នីការ៉ាហ្គា) គណបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) ដែលកំពុងកាន់អំណាច និងរដ្ឋាភិបាលនីការ៉ាហ្គា បានរៀបចំយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៤៥ នៃទិវាជ័យជំនះនៃបដិវត្តន៍ Sandino (១៩ កក្កដា ១៩៧៩ / ១៩ កក្កដា ២០២៤)។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Minh ...

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ha Noi៖ ដំណើរ ១៥ ឆ្នាំនៃភាពជោគជ័យក្នុងការកសាងជនបទថ្មី
អនុសញ្ញាហាណូយ៖ សញ្ញាសម្គាល់មួយទៀតនៃការទូតពហុភាគីរបស់វៀតណាម
សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក
ខ្ញុំមិនអាចស្រមៃថាជីវិតនឹងទៅជាយ៉ាងណាបើគ្មានភាសាវៀតណាម