Trending now

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បំពេញទស្សនកិច្ចការងារនៅប្រទេសនីការ៉ាហ្គា

10:58 | 23/07/2024

នាថ្ងៃទី ១៩ ខែកក្កដា នៅរដ្ឋធានី Managua (នីការ៉ាហ្គា) គណបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) ដែលកំពុងកាន់អំណាច និងរដ្ឋាភិបាលនីការ៉ាហ្គា បានរៀបចំយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៤៥ នៃទិវាជ័យជំនះនៃបដិវត្តន៍ Sandino (១៩ កក្កដា ១៩៧៩ / ១៩ កក្កដា ២០២៤)។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Minh Tam អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានចូលរួមពិធី។

វៀតណាមទទួលបានមេដាយចំនួន ៦ គ្រឿង និងប័ណ្ណសរសើរក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០២៤ ស្បែក​ជើង​ចាស់​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់នៅ​អឺរ៉ុប​របស់​អគ្គលេខា​បក្ស Nguyen Phu Trong
លោក Nguyen Minh Tam អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ជួបពិភាក្សាការងារជាមួយលោក Gustavo Eduardo Porras Cortés ប្រធានរដ្ឋសភានីការ៉ាហ្គា
លោក Nguyen Minh Tam អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម ជួបពិភាក្សាការងារជាមួយលោក Gustavo Eduardo Porras Cortés ប្រធានរដ្ឋសភានីការ៉ាហ្គា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់គណបក្ស FSLN គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Daniel Ortega ប្រធានគណបក្ស FSLN ប្រធានាធិបតី; លោក Rosario Murillo អនុប្រធានាធិបតី; លោក Gustavo Eduardo Porras Cortés ប្រធានរដ្ឋសភា; លោក Denis Ronaldo Moncada Colindres រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីមួយចំនួនដែលទទួលបន្ទុកសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្មរបស់នីការ៉ាហ្គា។

ថ្នាក់ដឹកនាំនីការ៉ាហ្គា បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងចាត់ទុកថា នេះជាការលើកទឹកចិត្តដ៏ល្អសម្រាប់គណបក្ស FSLN បដិវត្តន៍នីការ៉ាហ្គា និងការបង្ហាញយ៉ាងរស់រវើកនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

ក្នុងឱកាសនេះ លោកប្រធានាធិបតី Daniel Ortega និងថ្នាក់ដឹកនាំនីការ៉ាហ្គា បានចែករំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងចាត់ទុកថា នេះជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មិត្តបដិវត្តន៍ និងវឌ្ឍនភាពនៅលើពិភពលោកទៀតផង ព្រមទាំងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានខាងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសរបស់ប្រជាជនវៀតណាមវីរជន។

នៅក្នុងកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់បក្សនីមួយៗ និងប្រទេសនីមួយៗក្នុងរយៈពេលថ្មីៗនេះ; គោលនយោបាយ និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេស; ការវាយតម្លៃអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរពិភាក្សាអំពីទិសដៅមួយចំនួន ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ ព្រមទាំងចែករំលែកនូវបញ្ហាមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

អង្គការអន្តរជាតិ និងសមាគមមិត្តភាពនៃប្រទេសនានាបានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខដល់ប្រជាជនវៀតណាម អង្គការអន្តរជាតិ និងសមាគមមិត្តភាពនៃប្រទេសនានាបានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខដល់ប្រជាជនវៀតណាម

នៅពេលទទួលបានដំណឹងមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រុមប្រឹក្សាសន្តិភាពពិភពលោក វិទ្យាស្ថានមិត្តភាពគុយបាជាមួយប្រជាជន អង្គការមិត្តភាពនៃប្រទេសជាច្រើន និងអង្គការក្រៅរដ្ឋាភិបាលបរទេសបានផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខដល់សហភាពវៀតណាម អង្គការមិត្តភាព អង្គការសមាជិក ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ

នាព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុង Hai Phong កងពលតូចលេខ១៣១ កងទ័ពជើងទឹក សហការជាមួយបណ្ឌិតសភាពេទ្យយោធានៃកងទ័ពជើងទឹក គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ An Hong មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក An Duong ទីក្រុង Hai Phong បានរៀបចំកម្មវិធីពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅមូលដ្ឋាន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី