បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា

10:53 | 20/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី១៦ និងថ្ងៃទី ១៧ ខែឧសភា ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត និងមន្ទីរពហុព្យាបាលខេត្ត Kien Giang បានសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពត រៀបចំកម្មវិធីពិនិត្យសុខភាព និងពិគ្រោះសុខភាព ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា)។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤ ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
វេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ពិនិត្យសុខភាពប្រជាពលរដ្ឋកម្ពុជា
វេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ពិនិត្យសុខភាពប្រជាពលរដ្ឋកម្ពុជា

នៅស្រុកកំពង់ត្រាច ខេត្តកំពត ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានប្រគល់អំណោយចំនួន ៦០ កញ្ចប់ ជូនប្រជាពលរដ្ឋដែលជួបការលំបាក; ពិនិត្យសុខភាពនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ២៥០ នាក់ នៅក្នុងឃុំចំនួន ៤ នៃស្រុកកំពង់ត្រាច ព្រមទាំងផ្សព្វផ្សាយ និងណែនាំរបៀបបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត និងថែទាំសុខភាពក្នុងរដូវក្តៅ។

លោកវរសេនីយ៍ឯក Cao Minh Tam អនុប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានឲ្យដឹង​ថា នេះជាសកម្មភាពប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានយោធាខេត្ដ ដោយបង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំសុខភាពដល់ប្រជាជនកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាក។ សកម្មភាពពិនិត្យសុខភាព ពិគ្រោះសុខភាព ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយលើកនេះ បានរឹតបន្ដឹងបន្ថែមនូវសាមគ្គីភាព និងរួមគ្នាថែទាំសុខភាពដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ក្រុមបេសកកម្មក៏បានចុះសួរសុខទុក្ខ និងជូនអំណោយដល់ក្រុម K92 (បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) ដែលកំពុងបំពេញការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញការវៀតណាមដែល ពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ