រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស

08:45 | 14/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាពេលថ្មីៗនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក David Cameron រដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son៖ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រេស៊ីល រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son៖ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រេស៊ីល
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក David Cameron រដ្ឋមន្ត្រីក្រសួងការបរទេស និងអភិវឌ្ឍន៍អង់គ្លេស។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេសនាពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពថា ប្រទេសទាំងពីរត្រូវបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ អនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព កសាង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពវៀតណាម-អង់គ្លេស ដំណាក់កាល ២០២៤-២០២៦ ហើយពង្រឹងកិច្ចសហការ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាតំបន់ និងពហុភាគី។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច លោក Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រអង់គ្លេសក្នុងដំណើរការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយជឿជាក់ថា នេះជាកម្លាំងចលករថ្មីសម្រាប់ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិកាលើវិស័យពាណិជ្ជកម្ម វិនិយោគ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចនៅតំបន់។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ លោក David Cameron បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនេះ និងអះអាងថា អង់គ្លេសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ លោកសង្កត់ធ្ងន់ថា អង់គ្លេសនឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកក៏ស្នើឲ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការឆ្លងដែន ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់។ លោក Bui Thanh Son បានអះអាងថា វៀតណាមនឹងជំរុញយ៉ាងសកម្មនូវកម្មវិធីសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងអង់គ្លេស ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-អង់គ្លេស ដំណាក់កាល ២០២៤-២០២៧។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រ អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ (UNCLOS)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព