Trending now

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ IPMF លើកទី ៣ AEMM លើកទី ២៤ និងបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក

00:00 | 27/01/2024

ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។

មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨
គណៈប្រតិភូជាង ៦០ នាក់បានចូលរួមសមាជ VHU លើកទី ៥ គណៈប្រតិភូជាង ៦០ នាក់បានចូលរួមសមាជ VHU លើកទី ៥
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son។ រូបថត៖ Tuan Anh
រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son។ រូបថត៖ Tuan Anh

ចាប់ពីថ្ងៃទី ៣១ មករា ដល់ថ្ងៃទី ២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPMF) លើកទី ៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី ២៤ តាមការអញ្ជើញរបស់អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយបាយសន្តិសុខ និងកិច្ចការបរទេសលោក Joseph Borrell និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅបែលហ្ស៊ិក។

នេះជាឱកាសដើម្បីវៀតណាមជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ចែករំលែក និងរៀនសូត្រពីបទពិសោធន៍អន្តរជាតិលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការកៀរគរធនធានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានកំណើនបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នៅបែលហ្ស៊ិក មានគោលបំណងបន្តអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់បែលហ្ស៊ិកក្នុងខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។ តាមផែនការ ក្នុងដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son នឹងមានជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក និងចូលរួមសកម្មភាពដ៏សំខាន់ៗជាច្រើនទៀតផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់ប្រភពធនធានអន្តរជាតិជួយឧបត្ថម្ភវៀតណាមកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា