វៀតណាម៖ សកម្មភាពជាច្រើនដើម្បីអបអរសាទរទិវាគ្រូបង្រៀន

14:29 | 21/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំក្រុមបេសកកម្ម អញ្ជើញ​មកសួរសុខទុក្ខ និងអបអរសាទរសាលានាយទាហានកងទ័ពជើងគោកទី២ ក្នុងឱកាសរំលឹកខួបទិវាគ្រូបង្រៀនវៀតណាម។

វៀតណាម និងការរួមវិភាគទានដល់បេសកកម្មមនុស្សធម៌នៅពិភពលោក វៀតណាម និងការរួមវិភាគទានដល់បេសកកម្មមនុស្សធម៌នៅពិភពលោក
វៀតណាមអនុវត្តយ៉ាងសកម្ម និងសកម្មអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម វៀតណាមអនុវត្តយ៉ាងសកម្ម និងសកម្មអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម
លោកឧត្តមសេនីយ៍ត្រី Pham Truong Son អបអរសាទរសាលានាយទាហានកងទ័ពជើងគោកទី២
លោកឧត្តមសេនីយ៍ត្រី Pham Truong Son អបអរសាទរសាលានាយទាហានកងទ័ពជើងគោកទី២

លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងអប់រំនៃសាលានាយទាហានកងទ័ពជើងគោកទី២ ព្រមទាំងសង្កត់ធ្ងន់ថា៖ បដិវត្តន៍ឧស្សាហកម្មលើកទី៤ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យជាច្រើន រួមទាំងការអប់រំ និងការបណ្តុះបណ្តាល ដែលទាមទារឱ្យសាលារៀនត្រូវបន្តយកចិត្តទុកដាក់លើការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន និងការរៀន ដើម្បីធានាបាននូវភាពជាក់ស្តែង បន្តអនុវត្តតាមតម្រូវការជាក់ស្តែងនៅអង្គភាពមូលដ្ឋាន ដើម្បីកែសម្រួលខ្លឹមសារ និងវិធីសាស្រ្តបង្រៀន។ លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានស្នើឲ្យសាលារៀនផ្សព្វផ្សាយយ៉ាងសកម្មនូវសេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តរបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការអប់រំ និងបណ្តុះបណ្តាលក្នុងស្ថានភាពថ្មី។ល។

ក្នុងឱកាសនេះ គណៈកម្មាធិការបក្ស និងគណៈនាយកសាលា បានលើកសរសើរកម្មាភិបាល គ្រូបង្រៀនឆ្នើមចំនួន ២៨ នាក់ ព្រមទាំងប្រគល់ប័ណ្ណគ្រូបង្រៀនល្អដល់គ្រូបង្រៀនចំនួន ១០០ នាក់។

* នាពេលថ្មីៗនេះ វិទ្យាស្ថាន​កងទ័ពជើងគោក បានរៀបចំពិធីជួបសំណេះសំណាល​អបអរសាទរទិវាគ្រូបង្រៀនវៀតណាម។ នៅឆ្នាំសិក្សា ២០២២-២០២៣ ថ្វីត្បិតតែនៅមានការលំបាកច្រើនក៏ដោយ ក៏វិទ្យាស្ថាន​កងទ័ពជើងគោកតែងតែរួបរួមសាមគ្គី មាន​ភាព​ច្នៃប្រឌិត សម្រេចគ្រប់ភារកិច្ចដោយជោគជ័យ ព្រមទាំង​ផ្តោតលើការផ្លាស់ថ្មី និងបង្កើតកម្មវិធីបណ្តុះបណ្តាល ជំរុញការអនុវត្តវិធីសាស្រ្តបង្រៀនវិជ្ជមាន និងទំនើប អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការហ្វឹកហាត់។

* ក្នុងពិធីជួបសំណេះសំណាលអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្នាក់ដឹកនាំសាលានាយទាហានបញ្ជូនសារបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំសាលាគ្រប់ជំនាន់ក្នុងបុព្វហេតុអប់រំ និងបណ្តុះបណ្តាល ព្រមទាំងបញ្ជាក់ថា៖ បច្ចុប្បន្ននេះ គ្រូបង្រៀនវ័យក្មេងជាច្រើនរបស់សាលាបានបង្ហាញពីសមត្ថភាពដ៏ល្អក្នុងការបង្រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ អ្នកគ្រប់គ្រងការអប់រំ បានលើកកំពស់តួនាទី និងទំនួលខុសត្រូវរបស់ពួកគេក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

* នាពេលថ្មីៗនេះ វិទ្យាស្ថាន​ពេទ្យយោធា បានរៀបចំពិធីជួបសំណេះសំណាល​អបអរសាទរទិវាគ្រូបង្រៀនវៀតណាម និងកិច្ចប្រជុំបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងឱសថប្រចាំឆ្នាំ លើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ លើកកំពស់គុណភាពគ្រូបង្រៀន និងអ្នកគ្រប់គ្រងការអប់រំ។ នៅក្នុងកិច្ចប្រជុំ ប្រតិភូបានធ្វើបទបង្ហាញជាច្រើនជាមួយនឹង​ចំណេះដឹងខ្ពស់ ដែលផ្សារភ្ជាប់នឹងស្ថានភាព​ជាក់ស្តែង​​ នៃការបណ្តុះបណ្តាល និងការអនុវត្តផ្នែកវេជ្ជសាស្រ្ត។

ជាមួយគ្នានេះ ប្រតិភូបានលើកឡើងគោលនយោបាយ និងវិធានការគាំទ្រគ្រូបង្រៀន និងអ្នកគ្រប់គ្រងអប់រំ។ល។ វិទ្យាស្ថាន​ពេទ្យយោធា ក៏បានចេញផែនការអនុវត្តគម្រោង “កសាងជួរគ្រូបង្រៀន អ្នកគ្រប់គ្រងការអប់រំ នៅវិទ្យាស្ថាន​ពេទ្យយោធា ដំណាក់កាល ២០២៣-២០៣០ និងឆ្នាំបន្តបន្ទាប់" ដោយមានគោលដៅកសាងជួរគ្រូបង្រៀន និងអ្នកគ្រប់គ្រង ធានាបាននូវគុណភាព ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ថ្មី​ និង​ទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ល។

*​ក្នុងពិធីជួបសំណេះសំណាល​អបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្នាក់ដឹកនាំសាលាយោធានៃយោធភូមិភាគទី២ បានសង្កត់ធ្ងន់ថា៖ នៅឆ្នាំ២០២៣ ទោះបីជាមានស្ថានភាពលំបាកជាច្រើន និងតម្រូវការការងារខ្ពស់កាន់តែខ្លាំងឡើងក៏ដោយ ក៏ជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងការអប់រំរបស់សាលាបានលើកកម្ពស់ប្រពៃណី ជំនះការលំបាក មានភាពសកម្ម ច្នៃប្រឌិត ប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ សម្រេចបានសមិទ្ធិផលល្អៗជាច្រើន រួមចំណែកក្នុងការអនុវត្តភារកិច្ចនយោបាយប្រកបដោយជោគជ័យ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន