នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើក CAEXPO និង CABIS

19:00 | 16/09/2023

នាព្រឹកថ្ងៃទី ១៧ កញ្ញា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន, លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងថ្នាក់ដឹកនាំបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន លើកទី២០ (CABIS)។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO
សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងពិធីបើក CAEXPO និង CABIS លើកទី២០
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងពិធីបើក CAEXPO និង CABIS លើកទី២០

ថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា CAEXPO និង CABIS គឺជាព្រឹត្តិការណ៍សំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃសហគមន៍ធុរកិច្ចអាស៊ាន-ចិន។ ឆ្លងកាត់ ២០ លើកនៃការរៀបចំ ពិព័រណ៍ CAEXPO និង CABIS បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអាស៊ាន។

លោក Pham Minh Chinh បានអះអាងថា វៀតណាមគឺជាសមាជិកសកម្មរួមចំណែកក្នុងជោគជ័យរួមនៃពិព័រណ៍ CAEXPO និង CABIS ទាំង ២០ លើក។ នៅក្នុងពិព័រណ៍នេះ ស្តង់ទំនិញពាណិជ្ជកម្មវៀតណាមមានទំហំធំបំផុតបន្ទាប់ពីប្រទេសម្ចាស់ផ្ទះចិន ដោយមានការចូលរួមពីអង្គភាពអាជីវកម្មចំនួន ១២០ អង្គភាព។

វៀតណាមមានបំណងចង់បន្តរួមជាមួយប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចរួចរាល់ការចរចារជាបន្ទាន់ដើម្បីលើកកម្ពស់កំណែ ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនិងផ្លូវដែក ពង្រីកសាកល្បងនៃគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីបំពេញតម្រូវការនៃការវិនិយោគ អាជីវកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍របស់សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសនីមួយៗ។

ក្នុងអំឡុងពេលចូលរួម CAEXPO និង CABIS លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបើកនិងទស្សនាស្តង់ទំនិញពាណិជ្ជកម្មវៀតណាមនិងចិន។ បន្ទាប់ពីសកម្មភាពនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមបានត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួម CAEXPO និង CABIS នៅទីក្រុងណាននីង ប្រទេសចិនដោយជោគជ័យ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន