នាព្រឹកថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម សហការជាមួយស្ថានទូតកាណាដាប្រចាំវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំវៀតណាម បានរៀបចំសិក្ខាសាលាស្ដីពីសមភាពយេនឌ័រ និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកនៅវៀតណាម។
![]() |
| លើកកំពស់តួនាទីរបស់ស្ត្រីក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិក |
ថ្លែងមតិក្នុងសិក្ខាសាលា លោកស្រី Nguyen Thi Kim Dung ប្រធានផ្នែកឃោសនាអប់រំ មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម បានឲ្យដឹងថា ការបំពុលដោយប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះប្រទេសជាច្រើនលើទូទាំងពិភពលោកនាពេលបច្ចុប្បន្ន រួមទាំងវៀតណាមផងដែរ។
ក្នុងនាមជាអង្គការតំណាងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី សមាគមសហព័ន្ធនារីវៀតណាមបានចាត់ទុកការការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក ជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ដែលអនុវត្តក្នុងអាណត្តិជាច្រើន។ សិក្ខាសាលានេះគឺជាវេទិកាជម្រុញការចូលរួមប្រកបដោយប្រសិទ្ធភាព និងលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក លើកទឹកចិត្តអង្គការ និងបុគ្គលចូលរួមសកម្មភាពដើម្បីសមភាពយេនឌ័រក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក។
លោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំវៀតណាម មានប្រសាសន៍ថា រដ្ឋាភិបាលកាណាដាកំពុងសហការជាមួយដៃគូជុំវិញពិភពលោក ឆ្ពោះទៅគោលដៅកាត់បន្ថយកាកសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។ នៅវៀតណាម ស្ត្រីដើរតួនាទីដ៏សំខាន់ក្នុងការធ្វើអាជីវកម្ម ការគ្រប់គ្រងធនធាន ការធ្វើប្រព្រឹត្តិកម្មសំណល់ប្លាស្ទិក និងការថែទាំគ្រួសារ។ កម្មវិធី និងគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយកាណាដាបានផ្តោតទៅលើការជួយគាំទ្រដល់សិទ្ធិ និងបង្កើតការងារសម្រាប់ស្រី្ត ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ។ នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញបានពិភាក្សាអំពីដំណោះស្រាយដើម្បីចូលរួមចំណែកជម្រុញសមភាពយេនឌ័រក្នុងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកនៅវៀតណាម៕

មតិពីមិត្តអ្នកអាន