វៀតណាម៖ ជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់

10:24 | 15/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្រោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅស្រុក Mu Cang Chai (Yen Bai) និងស្រុក Than Uyen (Lai Chau) នៅដើមខែសីហា បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ផ្ទះរាប់រយខ្នងត្រូវទឹកជន់លិច វាលស្រែ និងសួនច្បារត្រូវបំផ្លាញ...

ប៉ុន្មានថ្ងៃកន្លងទៅនេះ នាយទាហាន ទាហានរង កងជីវពល និងកម្លាំងស្វ័យការពារនៃយោធភូមិភាគទី ២ រាប់ពាន់នាក់ បានប្រកៀកស្មាជាមួយប្រជាជនខេត្ត៖ Yen Bai, Lai Chau... ជម្នះការខូចខាតដោយសារទឹកជំនន់។ ដោយមិនខ្វល់គ្រោះថ្នាក់ កម្លាំងជួយសង្គ្រោះមានវត្តមាននៅកន្លែងមានទឹកជំនន់ទាន់ពេលវេលា ជម្លៀសប្រជាជន និងទ្រព្យសម្បត្តិទៅកាន់កន្លែងមានសុវត្ថិភាព បន្តស្វែងរក និងជួយសង្គ្រោះជាបន្ទាន់ ជួយប្រជាពលរដ្ឋមានជីវភាពរស់នៅដោយស្ថិរភាពក្នុងពេលឆាប់ៗ។

វៀតណាម៖ ជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់
តំណាងអាជ្ញាធរឃុំ Ta Mung ស្រុក Than Uyen (Lai Chau) បានសម្របសម្រួលជាមួយអង្គការសប្បុរសធ៌ម ទទួលថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីជូនគ្រួសារដែលរងគ្រោះដោយទឹកជំនន់
វៀតណាម៖ ជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់
កម្មាភិបាល និងយុទ្ធជនរាប់រយនាក់ នៃកងវរសេនាធំលេខ ១៧៤ (កងពលធំលេខ ៣១៦ យោធភូមិភាគទី ២) បានចុះទៅជួយប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់នៃស្រុក Mu Cang Chai (Yen Bai) ជំនះផលវិបាកនៃគ្រោះធម្មជាតិ
វៀតណាម៖ ជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់
កម្មាភិបាល យុទ្ធជន នៃកងពលធំលេខ៣១៦ ជួយប្រជាជននៅស្រុក Mu Cang Chai (Yen Bai) ជំនះផលវិបាកនៃគ្រោះធម្មជាតិ
វៀតណាម៖ ជួយប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់
កង​ជីវពល​ជួយ​ប្រជាជន​ជម្នះ​ផល​វិបាក​នៃ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ De Sau ឃុំ Lao Chai ស្រុក Mu Cang Chai

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម