សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥របស់វៀតណាម៖

ប្រជាធិបតេយ្យនិងទំនួលខុសត្រូវក្នុងសកម្មភាពសួរដេញដោល

09:50 | 13/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃកន្លះធ្វើការ។ ពីបញ្ហាជាង ១៣០ ក្រុមដំបូង រដ្ឋសភាបានសម្រេចជ្រើសរើសបញ្ហាចំនួន ៤ ក្រុមដើម្បីសួរដេញដោល រួមមានបញ្ហាការងារ យុទ្ធជនពិការ និងសង្គមកិច្ច; វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; គមនាគមន៍ដឹកជញ្ជូន; ជនជាតិ។ សម័យសួរដេញដោលបានប្រព្រឹត្តទៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាបកស្រាយបំភ្លឺបញ្ហា ហើយស្វែងរកវិធីដោះស្រាយការលំបាកនិងការជំពាក់ជំពិន។

វៀតណាមគាំទ្រទួរគីជំនះផលលើវិបាកនៃការរញ្ជួយដី៖ តោះស្តាប់ការអំពាវនាវរបស់បងប្អូនជនរួមជាតិ វៀតណាមគាំទ្រទួរគីជំនះផលលើវិបាកនៃការរញ្ជួយដី៖ តោះស្តាប់ការអំពាវនាវរបស់បងប្អូនជនរួមជាតិ
ដុំឥដ្ឋតូចៗបានរួមចំណែកបង្កើតស្ពានមិត្តភាពរវាងវៀតណាម និងទួរគី ដុំឥដ្ឋតូចៗបានរួមចំណែកបង្កើតស្ពានមិត្តភាពរវាងវៀតណាម និងទួរគី
ប្រជាធិបតេយ្យនិងទំនួលខុសត្រូវក្នុងសកម្មភាពសួរដេញដោល
ប្រជាធិបតេយ្យនិងទំនួលខុសត្រូវក្នុងសកម្មភាពសួរដេញដោល

ការត្រៀមរៀបចំយ៉ាងហ្មត់ចត់

ការងារត្រៀមរៀបចំសម្រាប់សកម្មភាពសួរដេញដោលក្នុងសម័យប្រជុំលើកទី៥នេះ ត្រូវបានស្ថាប័ននានានៃរដ្ឋសភាអនុវត្តន៍តាំងពីឆាប់ៗបំផុត ដោយច្បាមជាប់តថភាពជាក់ស្ដែង ហើយផ្អែកលើការឆ្លុះបញ្ចាំងពីគំនិត សេចក្តីប្រាថ្នា និងបំណងរបស់ប្រជាពលរដ្ឋ និងអ្នកបោះឆ្នោត។ ក្រុមបញ្ហាដែលត្រូវបានជ្រើសរើសដើម្បីសួរដេញដោល គឺផ្អែកលើមូលដ្ឋាននៃការធ្វើស្ថិតិព័ត៌មានទាក់ទងនឹងការឆ្លើយសំណួរដេញដោលរបស់បណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំផ្នែក និងខ្លឹមសារនៃក្រុមបញ្ហាដែលធ្លាប់ត្រូវបានចោទសួរក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥; ផ្អែកលើសំណើរបស់គណៈប្រតិភូសមាជិករដ្ឋសភា ស្តីពីបញ្ហាចំនួន ១៣៦ ក្រុមទាក់ទងនឹងវិស័យគ្រប់គ្រងរបស់ក្រសួង ស្ថាប័នស្មើក្រសួង ចំនួន ២៣ និងមតិយោបល់ អនុសាសន៍របស់អ្នកបោះឆ្នោត។ ពីមូលដ្ឋានទាំងនេះ រដ្ឋសភាបានសម្រេចលើបញ្ហាចំនួន ៤ ក្រុម ដើម្បីយកមកសួរដេញដោលក្នុងសម័យប្រជុំលើកទី៥។ នេះសុទ្ធតែជាបញ្ហាធំនិងសំខាន់ មិនត្រឹមតែមានភាពចាំបាច់ និងបន្ទាន់ក្នុងរយៈពេលខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយុទ្ធសាស្ត្រនិងយូរអង្វែងទៀតផង។ លោក Nguyen Anh Tri សមាជិករដ្ឋសភាទីក្រុងហាណូយបានវាយតម្លៃថា៖

“ទិន្នន័យនិងព័ត៌មានដែលសមាជិករដ្ឋសភាបានយកមកសួរដេញដោលនៅសាលប្រជុំ គឺមានលក្ខណៈជាក់លាក់ និងមានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃសំណួរដេញដោល។ ខ្ញុំគិតថាវាល្អណាស់”។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang ឆ្លើយសំណួរដេញដោល។ (រូបថត៖ Doan Tan/VNA)
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang ឆ្លើយសំណួរដេញដោល។ (រូបថត៖ Doan Tan/VNA)

បន្សល់ទុកមកសញ្ញាសម្គាល់ដ៏គួរឲ្យកត់សម្គាល់

ចំណុចគួរឱ្យកត់សម្គាល់នៃសកម្មភាពសួរដេញដោលក្នុងសម័យប្រជុំលើកទី៥ គឺការកើនឡើងយ៉ាងខ្លាំងនៃចំនួនសមាជិករដ្ឋសភាដែលបានចុះឈ្មោះសួរសំណួរ និងជជែកដេញដោល។ ចំនួនសមាជិករដ្ឋសភាដែលបានចុះឈ្មោះសួរសំណួរមានចំនួន ៤៥៤ នាក់ កើនឡើង ៣១% បើធៀបនឹងសម័យប្រជុំលើកទី៤។ គួរឲ្យកត់សម្គាល់ថា សមាជិករដ្ឋសភាបានជជែកដេញដោលចំនួន ៤៩ ដង កើនឡើង ១២២% ពោលគឺកើនឡើងទ្វេដងបើធៀបនឹងសម័យប្រជុំលើកមុន។ ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តប្រដេញតាមរបស់សមាជិករដ្ឋសភាដែលចង់ឈានទៅដល់ឬសគល់នៃបញ្ហា ដើម្បីទទួលបានចម្លើយសមហេតុផល និងការសន្យាពីថ្នាក់ដឹកនាំផ្នែកនានា និងរដ្ឋាភិបាលដើម្បីបំពេញសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ។ លោក Trinh Xuan An សមាជិករដ្ឋសភាខេត្ត Dong Nai បានឲ្យដឹងថា៖

“ចំពោះខ្លឹមសារមួយចំនួនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ សមាជិករដ្ឋសភាក៏បានសម្តែងភាពក្លៀវក្លាតាមរយៈការជជែកដេញដោលផងដែរ។ ចំនួនសមាជិករដ្ឋសភាដែលជជែកដេញដោលមានចំនួនច្រើនគួរសម។ នេះជារឿងពិសេសណាស់ ដែលបង្ហាញពីទំនួលខុសត្រូវរបស់សមាជិករដ្ឋសភា ហើយបង្ហាញថាសមាជិករដ្ឋសភាមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចង់ច្បាមជាប់ខ្លឹមសារទាំងនោះដើម្បីបកស្រាយបំភ្លឺបញ្ហា។ ប្រការនេះបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់រដ្ឋសភា នៅពេលប្តេជ្ញាចិត្តដេញតាមរកខ្លឹមសារដែលមិនទាន់ច្បាស់លាស់ មិនទាន់ពេញចិត្ត”។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang ឆ្លើយសំណួរដេញដោល។ (រូបថត៖ Doan Tan/VNA)
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang ឆ្លើយសំណួរដេញដោល។ (រូបថត៖ Doan Tan/VNA)

ចែករំលែកទស្សនៈដូចគ្នា លោកស្រី Tran Thi Van សមាជិការដ្ឋសភាខេត្ត Bac Ninh បានអធិប្បាយថា៖

“បរិយាកាសនៅក្នុងសាលប្រជុំគឺផុសផុលណាស់។ ប្រការនេះមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈចំនួនសមាជិករដ្ឋសភាដែលចូលរួមចោទសួរប៉ុណ្ណោះទេ ប៉ុន្តែចំនួនសមាជិករដ្ឋសភាដែលចង់ជជែកដេញដោលក៏កាន់តែកើនឡើងផងដែរ។ លើសពីនេះ ក៏មានសមាជិករដ្ឋសភាជាច្រើនបានចូលរួមជជែកដេញដោលលើបញ្ហាតែមួយដែរ។ ប្រការនេះធ្វើឱ្យបរិយាកាសក្នុងសាលប្រជុំកាន់តែក្ដៅជាង។ ខ្ញុំចាត់ទុកថា សម័យសួរដេញដោលលើកនេះមានប្រសិទ្ធភាពខ្លាំងណាស់”។

ចំណែកឯអ្នកឆ្លើយសំណួរដេញដោលវិញ តាមការវាយតម្លៃរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បណ្ដារដ្ឋមន្ត្រី មិនថាជាអ្នកមានបទពិសោធន៍ច្រើនក្នុងការឆ្លើយសំណួរដេញដោល ឬទើបតែចូលរួមឆ្លើយសំណួរជាលើកដំបូងនោះទេ គឺសុទ្ធតែឆ្លើយយ៉ាងត្រង់ៗ ដោយមិនគេចវេសបញ្ហាលំបាកឬស្មុគស្មាញនោះទេ។

តាមលទ្ធផលនៃការសួរដេញដោលក្នុងសម័យប្រជុំលើកទី៥នោះ នៅសម័យប្រជុំលើកទី៦ (ខែតុលាខាងមុខ) រដ្ឋសភានឹងពិចារណា ហើយពិភាក្សាលើការដោះស្រាយបញ្ហានានាដែលបានសន្យាដោយសមាជិករដ្ឋាភិបាលក្នុងសម័យសួរដេញដោលលើកនេះ។ នេះជាទម្រង់មួយនៃការ "ឃ្លាំមើលឡើងវិញ" ផង ព្រមទាំងជាកាណាល់ព័ត៌មានដ៏សំខាន់ផង ដើម្បីរដ្ឋសភាពិចារណា និងបម្រើការបោះឆ្នោតទំនុកចិត្តលើមុខតំណែងដែលរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងនិងអនុម័ត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម