កម្ពុជារៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៤ អដ្ឋិធាតុ

10:41 | 25/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី២៣ ខែឧសភា នៅទីក្រុងបានលុង ខេត្តរតនគិរី (កម្ពុជា) បានប្រព្រឹត្ដទៅពិធីបង្សុកូលឧទ្ទិសកុសល និងប្រគល់អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ៤ អដ្ឋិធាតុដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាឱ្យត្រឡប់មកមាតុប្រទេសវិញ។

ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជា ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅកម្ពុជា
ពិធីប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ ពិធីប្រគល់ទទួលអដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន ៤៩ អដ្ឋិធាតុ
ពិធីបង្សុកូលឧទ្ទិសកុសល និងប្រគល់អដ្ឋិធាតុយុទ្ធជនវៀតណាម ៤ អដ្ឋិធាតុ  ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាឱ្យត្រឡប់មកមាតុប្រទេសវិញ
ពិធីបង្សុកូលឧទ្ទិសកុសល និងប្រគល់អដ្ឋិធាតុយុទ្ធជនវៀតណាម ៤ អដ្ឋិធាតុ ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាឱ្យត្រឡប់មកមាតុប្រទេសវិញ

ថ្លែងក្នុងពិធីនេះ លោក ស៊ូ សេរី អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការជំនាញស្ដីពីការរុករកអដ្ឋិធាតុខេត្តរតនគិរី បានឲ្យដឹងថា ការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម គឺជាទង្វើរដ៏ល្អ និងពោរពេញទៅដោយមនុស្សធម៌ និងសំដែងឆន្ទៈរបស់ប្រជាជនកម្ពុជា។

តាងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងខេត្ត លោក ស៊ូ សេរី បានសំដែងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ជាពិសេសប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជាពីការប្រល័យពូជសាសន៍ និងកសាងប្រទេសកម្ពុជា។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum លោកស្រី Y Ngoc បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី និងប្រជាពលរដ្ឋខេត្តរតនគិរី ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក្នុងការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមនៅតំបន់។

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ៤ អដ្ឋិធាតុ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាម ៤ អដ្ឋិធាតុ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា

លោកស្រីក៏មានបំណងថា ប្រធានគណៈកម្មាធិការជំនាញខេត្តរតនគិរី បន្តផ្សព្វផ្សាយ និងចលនាអង្គការ និងប្រជាពលរដ្ឋក្នុងខេត្តឱ្យចូលរួមក្នុងការរុករក និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

សូមបញ្ជាក់ថា នាថ្ងៃទី២២ ខែឧសភា គណៈកម្មាធិការជំនាញខេត្ត Kon Tum និងគណៈកម្មាធិការជំនាញខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងការសម្របសម្រួលរវាងស្ថាប័ន អង្គភាព អាជ្ញាធរដែនដី និងប្រជាជននៃខេត្តទាំងពីរក្នុងការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមដំណាក់កាលរដូវប្រាំង ២០២២-២០២៣ ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូនៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ចូលរួមការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង អាស៊ាន - ចិន លើកទី ១២
បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ
អាណិកជនវៀតណាមនៅ កម្ពុជា និង អាល្លឺម៉ង់ ដឹងគុណបណ្តាយុទ្ធជនពលី
រដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងមានប្រសិទ្ធភាព
វៀតណាម - ជប៉ុន អនុវត្តភារកិច្ចស្រាវជ្រាវបន្ទះឈីបពាក់កណ្តាលចម្លងយុទ្ធសាស្ត្រចំនួន ៥

អានច្រើនបំផុត

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
យុវជនអាណិកជនស្វែងយល់អំពីសមុទ្រ កោះនៃមាតុភូមិ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ