អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្ថានទូតកម្ពុជាប្រចាំវៀតណាម

09:31 | 12/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រឹកថ្ងៃទី ១០ ខែមេសា លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស ទៅជូនពរចូលឆ្នាំថ្មីស្ថានទូតកម្ពុជានៅទីក្រុងហាណូយ។

កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Kien Giang (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធកម្ពុជា
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស ទៅជូនពរចូលឆ្នាំថ្មី នៅស្ថានទូតកម្ពុជា
លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស ទៅជូនពរចូលឆ្នាំថ្មី នៅស្ថានទូតកម្ពុជា

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការបរទេស លោក Do Hung Viet បានជូនពរលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោរពេញដោយសេចក្ដីសុខ សេចក្ដីចំរើន និងសុភមង្គល។

ឆ្លៀតក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាងប្រទេសមានសន្តិភាព ស្ថិរភាព និងវិបុលភាព; អបអរសាទរប្រជាជនកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ដោយជោគជ័យ។

លោកអនុរដ្ឋមន្ត្រី បានជូនពរកម្ពុជានឹងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍លើកទី១២ ដោយជោគជ័យ រួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងជុំវិញពិភពលោក។

លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងក្តីស្រលាញ់ពីថ្នាក់ដឹកនាំ និងក្រសួងនៃប្រទេសវៀតណាម ព្រមទាំងក្រសួងការបរទេសវៀតណាម។ លោកស្រីបានបញ្ជាក់ថា ការដែលអនុរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអង្គភាពនានា នៃក្រសួងការបរទេស មកជូនពរឆ្នាំថ្មី គឺជាកិត្តិយសមិនត្រឹមតែសម្រាប់លោកស្រីឯកអគ្គរាជទូតប៉ុណ្ណោះទេ ថែមទាំងសម្រាប់មន្ត្រី និងបុគ្គលិករបស់ស្ថានទូតកម្ពុជាទៀត​ផង​ ហើយ​និងជាសក្ខីភាពបញ្ជាក់អំពីទំនាក់ទំនងយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាពរបស់ភាគីទាំងពីរ។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនេះ លោកស្រី ជា គឹមថា បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបានសម្របសម្រួលប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។

លោកស្រីឯកអគ្គរាជទូតបានសម្តែងនូវគោលបំណងថា វៀតណាមនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខប្រកបដោយជោគជ័យ។

លោកស្រី ជា គឹមថា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម និងក្រសួងការបរទេសវៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ដើម្បីបន្តជំរុញទំនាក់ទំនងល្អ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។ លោកស្រី​បានអះអាងថា លោកស្រីនឹងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងការជម្រុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរសម្រេចបាន នាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព