នាថ្ងៃទី ៣ ខែមេសា កងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា ក្រុមបេសកកម្មបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី និងជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្តកណ្ដាល និងខេត្តតាកែវ។
![]() |
| កងទ័ពការពារព្រំដែនខេត្ត An Giang ជូនពរឆ្នាំថ្មីចំពោះកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (រូបថត៖ កងទ័ពការពារព្រំដែនខេត្ត An Giang) |
នាថ្ងៃទី ១ និងទី ២ ខែមេសា លោកវរសេនីយ៍ឯក Tran Quoc Khanh ប្រធានក្រុមបេសកកម្ម បានទៅជូនពរឆ្នាំថ្មីចំពោះមន្ត្រីនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៃបញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង កងកម្លាំងនគរបាលការពារព្រំដែន កងវរសេនាធំនៃកងទ័ពការពារព្រំដែន ខេត្តកណ្តាល និងខេត្តតាកែវ និងក្រុមគ្រួសារ ជូនពរឆ្នាំថ្មី ប្រកបដោយសេចក្តីសុខ សេចក្ដីចំរើន សុភមង្គល និងវិបុលភាព ហើយជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងនិរន្តរភាព។
លោកវរសេនីយ៍ឯក Tran Quoc Khanh សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងបី គឺខេត្ត An Giang (វៀតណាម) ខេត្តកណ្តាល និងខេត្តតាកែវ នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកសាង ការគ្រប់គ្រង និងការពារព្រំដែន; ការត្រួតពិនិត្យការចូល និងចេញខុសច្បាប់; ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម; ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស។ល។
លោកវរសេនីយ៍ឯក Tran Quoc Khanh ក៏បានសង្ឃឹមផងដែរថា កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងបីនឹងផ្លាស់ប្តូរព័ត៌មានជាមួយគ្នាទៅវិញទៅមក អំពីស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសហការគ្នាក្នុងការដោះស្រាយរាល់បញ្ហាកើតឡើងនៅព្រំដែនក្នុងស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ គោរពឯករាជ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយផ្សព្វផ្សាយដល់ប្រជាជនអំពីប្រពៃណីល្អដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងបី គឺខេត្ត An Giang ខេត្តកណ្តាល និងខេត្តតាកែវ។
ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ខេត្តកណ្តាល និងខេត្តតាកែវ លោកនាយឧត្តមសេនីយ៍ ឌៀង សារុន មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណចំពោះក្រុមបេសកកម្មកងទ័ពការពារព្រំដែនខេត្ត An Giang ដែលបានមកសួរសុខទុក្ខ ជូនអំណោយ និងជូនពរឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា ហើយជូនពរកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត An Giang និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល៕

មតិពីមិត្តអ្នកអាន