ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងកម្ពុជា

09:10 | 21/03/2023

នាព្រឹកថ្ងៃទី២០ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម។

ប្រធានរដ្ឋស្តីទីវៀតណាម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង ប្រធានរដ្ឋស្តីទីវៀតណាម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកម្ពុជា ស្វីស និងម៉ាឡេស៊ីមកជូនសារតាំង
វៀតណាមនិងកម្ពុជាបន្តសហការ និងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ វៀតណាមនិងកម្ពុជាបន្តសហការ និងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក រ៉ែម កាន់
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក រ៉ែម កាន់

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកត់ស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកវរសេនីយ៍ឯក រ៉ែម កាន់ ក្នុងការសម្របសម្រួលជាមួយស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក រួមទាំងសកម្មភាពក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម -កម្ពុជា​ ២០២២”។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនថា ក្នុងជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជានៅខាងក្រៅកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន លើកទី១២ កន្លងមក ភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារជាច្រើនដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេល​ខាងមុខ។ ព្រមទាំងសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយ និងការទូតសំខាន់ៗជាច្រើន រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (SEA Games 32) និង (ASEAN Para Games 12)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងនេះប្រកបដោយជោគជ័យ។

លោកវរសេនីយ៍ឯក រ៉ែម កាន់ បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក។ លោកវរសេនីយ៍ឯក រ៉ែម កាន់ បានអះ​អាង​ថា ដោយឈរលើមូលដ្ឋាននៃខ្លឹមសារដែលបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ លោកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិងអង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកប​​​ដោយប្រសិទ្ធភាពនាពេលខាងមុខ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ