រដ្ឋមន្ត្រី Ho Duc Phoc ធ្វើការជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម

09:39 | 10/02/2023

នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមបានទទួលជួបលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំវៀតណាម និងគណៈប្រតិភូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានថ្នាក់ដឹកនាំអង្គភាពមួយចំនួននៃក្រសួងហិរញ្ញវត្ថុ។

ទីក្រុង Ho Chi Minh ផ្សព្វផ្សាយទេសចរណ៍តាមទូរទស្សន៍ Ho Chi Minh CNN ជាលើកដំបូង ទីក្រុង Ho Chi Minh ផ្សព្វផ្សាយទេសចរណ៍តាមទូរទស្សន៍ Ho Chi Minh CNN ជាលើកដំបូង
ពិធីប្រគល់រូបសំណាក លោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំង ជូនដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅទីក្រុង Kunming នៃប្រទេសចិន ពិធីប្រគល់រូបសំណាក លោកប្រធាន Ho Chi Minh និងវត្ថុដាក់តាំង ជូនដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធាន Ho Chi Minh នៅទីក្រុង Kunming នៃប្រទេសចិន
លោករដ្ឋមន្ត្រី Ho Duc Phoc បានស្វាគមន៍លោកស្រី Oh Youngju និងគណៈប្រតិភូស្ថានទូតកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចការងារនៅក្រសួងហិរញ្ញវត្ថុវៀតណាម ( រូបថត៖ mof.gov.vn)
លោករដ្ឋមន្ត្រី Ho Duc Phoc បានស្វាគមន៍លោកស្រី Oh Youngju និងគណៈប្រតិភូស្ថានទូតកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចការងារនៅក្រសួងហិរញ្ញវត្ថុវៀតណាម ( រូបថត៖ mof.gov.vn)

បច្ចុប្បន្ននេះ កូរ៉េខាងត្បូងគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទីមួយលើចំនួនទុនវិនិយោគ FDI ចូលមកវៀតណាមដែលមានទុនវិនិយោគចុះបញ្ជីជិត ៨២ ពាន់លានដុល្លារ។

សម្រាប់កម្ចីទុន ODA កូរ៉េខាងត្បូងជាប្រទេសអាស៊ីឈរលំដាប់ទីពីរអាស៊ីដែលវិនិយោគចូលមកវៀតណាម។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦១ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង។ សាជីវកម្មសេដ្ឋកិច្ចធំៗជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូងបានវិនិយោគលើការផលិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម មានជាអាថ៍ ក្រុមហ៊ុន Samsung , Lotte និង Hyundai... លោករដ្ឋមន្ត្រី Ho Duc Phoc សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍបន្ថែមទៀត។ លោកសង្ឃឹមថា ការសម្របសម្រួលរវាងក្រសួងហិរញ្ញវត្ថុ និងស្ថានទូតកូរ៉េខាងត្បូងនឹងក្លាយជាស្ពានតភ្ជាប់សម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

លោកស្រី Oh Youngju បានវាយតម្លៃថា “វៀតណាមនិងកូរ៉េខាងត្បូង គឺជាដៃគូធំបំផុតរបស់គ្នាទៅវិញទៅមក ហើយនឹងអភិវឌ្ឍនិងសហការគ្នាកាន់តែជិតស្និទ្ធនាពេលអនាគត។ សហគ្រាសទាំងឡាយរបស់កូរ៉េខាងត្បូងបានធ្វើវិនិយោគនៅវៀត​ណាម ហើយតាមរយៈសកម្មភាពវិនិយោគបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរគួរតែបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតដើម្បីគាំទ្រសហគ្រាសចូលមកបណ្តាក់ទុនផលិតកម្ម និងធ្វើអាជីវកម្មនៅ​វៀត​ណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Ho Duc Phoc និងលោកស្រីឯកអគ្គរដ្ឋទូត Oh Youngju ក៏បានផ្លាស់ប្តូរយោបល់លើខ្លឹមសារជាច្រើនអំពីកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងរៀបចំសន្និសីទអគ្គនាយកដ្ឋានពន្ធដារ និងគយ; រៀបចំកិច្ចសន្ទនាគោលនយោបាយពន្ធ និងគយជាមួយសហគ្រាសកូរ៉េខាងត្បូង; កម្ចីទុន ODA និងចែករំលែកការលំបាក និងបញ្ហាប្រឈមអំពីពន្ធដា.....៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព