Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

វៀតណាមបន្តបញ្ជូននាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

10:32 | 09/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋជូននាយទាហានចំនួន ៧ នាក់ ដែលបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង និងតំបន់ Abyei ព្រមទាំងបូកសរុបអាណត្តិរបស់ក្រុមការងារនៅស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលបន្ថែមទៀត វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលបន្ថែមទៀត
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម
វៀតណាមបន្តបញ្ជូននាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
វៀតណាមបន្តបញ្ជូននាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញ​ជាអធិបតីក្នុងពិធីនេះ។

មកទល់នឹងពេលនេះ វៀតណាមបានចាត់បញ្ជូននាយទាហានចំនួន ៥២៦ នាក់ ទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មចំនួន ៣ និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ។ យោងតាមការវាយតម្លៃពីស្ថានបេសកកម្ម និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នាយទាហានវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងល្អចំពោះថ្នាក់ដឹកនាំស្ថានបេសកកម្ម និងមិត្ដអន្ដរជាតិ។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែងជំនះពុះពារការលំបាក និងការប្តេជ្ញាចិត្តបំពេញភារកិច្ចរបស់អង្គភាព និងនាយទាហាន រួមទាំងនាយទាហានចំនួន ៤ រូបដែលទើបបញ្ចប់អាណត្តិនៅស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយចែករំលែកការលំបាករបស់នាយទាហានដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសនាយទាហានស្ត្រីដែលត្រូវបំពេញការងារក្នុងលក្ខណៈលំបាក អាកាសធាតុអាក្រក់ និងហានិភ័យដែលអាចកើតមាន។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានយោធាចំនួន ៧ រូប ត្រៀមខ្លួនចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យល់​ជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព លើកតម្កើងប្រពៃណីរបស់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមក្នុងដំណើរការបំពេញភារកិច្ច អនុវត្តបានល្អូនូវតួនាទី និងភារកិច្ចដែលបានប្រគល់ជូន គោរពបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់របស់ប្រទេសសាមី យកចិត្តទុកដាក់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំពុះពារជំនះការលំបាក កសាងសាមគ្គីភាពជាមួយសហសេវិកអន្តរជាតិ និងសាមគ្គីភាពជាមួយប្រជាជនក្នុងតំបន់ រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមឲ្យកាន់តែប្រសិទ្ធភាពថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ