Uzbekistan មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអប់រំ

10:18 | 03/02/2023 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) លោក Nguyen Phuong Nga បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Uzbekistan ប្រចាំនៅឥណ្ឌូនេស៊ី និងវៀតណាម Ulugbek Rozukulov។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន​ជូន​​សារ​តាំង​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន​ជូន​​សារ​តាំង​
កសាងក្របខ័ណ្ឌច្បាប់មានស្ថេរភាពនិងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជនអ៊ូសបេគីស្ថាន កសាងក្របខ័ណ្ឌច្បាប់មានស្ថេរភាពនិងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជនអ៊ូសបេគីស្ថាន

Uzbekistan mong muốn tăng cường hợp tác với Việt Nam trong lĩnh vực giáo dục

នៅក្នុងជំនួបនេះ ប្រធាន VUFO លោក Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះភាពក្លៀវក្លា និងសកម្មរបស់ឯកអគ្គរដ្ឋទូត Uzbekistan ប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលក្នុងពេលដំណាលគ្នាបំពេញតួនាទីជាវៀតណាម និងស្ថានទូតនៅពេលរៀបចំដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ប្រធាន Nguyen Phuong Nga ក៏បានចាត់ទុកថា សកម្មភាពផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរតែងតែទទួលបានលទ្ធផលវិជ្ជមាន ហើយមានបំណងចង់អោយភាគីទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរៀបចំ និងផ្លាស់ប្តូរតម្លៃវប្បធម៌ ផ្សព្វផ្សាយវប្បធ៌ម និងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតអ៊ូសបេគីស្ថាន លោក Ulugbek Rozukulov បានឲ្យដឹងថា លោកនឹងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអ៊ូសបេគីស្ថាននាពេលខាងមុខ។ Uzbekistan សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសបង្កើតឱកាសបន្ថែមទៀតសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ។ លើសពីនេះ វិស័យទេសចរណ៍ ថាមពល និងកសិកម្មក៏ជាវិស័យដែលមានសក្ដានុពលខ្លាំងសម្រាប់ Uzbekistan ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

ឯកអគ្គរដ្ឋទូត Uzbekistan លោក U.Rozukulov ក៏បាននិយាយផងដែរថា ភាគី Uzbekistan ជាពិសេសចង់ឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍបន្ថែមទៀតលើវិស័យអប់រំ។ ឯកអគ្គរដ្ឋទូត U.Rozukulov បាន​និយាយ​ថា :“និស្សិត និងនិស្សិតស្រាវជ្រាវបណ្ឌិតប្រមាណជាង ៣,០០០ នាក់បានសិក្សា និងធ្វើការនៅប្រទេសអ៊ូសបេគីស្ថាន ដូច្នេះហើយយើងសង្ឃឹមថានាពេលខាងមុខ វៀតណាម និងអ៊ូសបេគីស្ថាននឹងរៀបចំជំនួបរវាងអតីតនិស្សិត ក៏ដូចជារៀបចំការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ការអប់រំប្រពៃណី និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម - Uzbekistan” ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម