ប្រាសាទតាក្របី ឈរបង្អួតសម្រស់នៅជួរភ្នំដងរែក នៃព្រំដែនកម្ពុជា-ថៃ

07:00 | 25/12/2022 ឌឹកអាញ់

ឧត្ដរមានជ័យ៖ ប្រាសាទតាក្របី ជាប្រាសាទបុរាណ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ នៅលើជួរភ្នំដងរែក នៅជាប់ព្រំដែន កម្ពុជា-ថៃ។ ប្រាសាទនេះ ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ មានឈ្មោះដើមថា ប្រាសាទដង្វាយ។ ប្រាសាទនេះ ត្រូវបានកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម និងមានគោបុរៈបែរទៅទិសទាំងបួន។

ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ
កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្ដរមានជ័យ ប្រាសាទមួយនេះ ត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងទាហានកម្ពុជា និងថៃ ដើម្បីគ្រប់គ្រងប្រាសាទមួយនេះ។ ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របីនេះ មាន ប្រាសាទតាមន្ត ដែលស្ថិតនៅជួរភ្នំដងរែក ដូចគ្នា។

បច្ចុប្បន្ននៅប្រាសាទតាក្របីនេះ មានការយាមល្បាតរួមគ្នារវាងទាហានខ្មែរ និងទាហានថៃ។ នៅប្រាសាទនេះ ទាំងទេសចរខ្មែរ និងថៃ អាចចូលទៅទស្សនាបានដូចគ្នា ដោយមានទាហានជូនទៅទស្សនា។

ដោយឡែក ផ្លូវឡើងទៅកាន់ប្រាសាទមួយ ងាយស្រួលជិះយានជំនិះឡើង។ ប៉ុន្តែនៅប្រាសាទនេះ មិនមានការលក់ដូរម្ហូបអាហារនោះឡើយ ដូច្នេះទេសចរដែលមានបំណងទៅទស្សនាប្រាសាទនេះ គួរត្រៀមអាហារ ឬទឹក ទៅជាមួយ៕

តទៅនេះសូមលោកអ្នកនាងទស្សនារូបភាពពី ប្រាសាទតាក្របី ដូចតទៅ៖

ឌឹកអាញ់

thmeythmey25.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត