សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងត្រូវបន្តសាមគ្គីនិងគាំទ្រគ្នាទៅវិញទៅមកច្រើនថែមទៀត

00:00 | 04/12/2022 យោងតាមវិទ្យុសំលេងវៀតណាម

នោះគឺជាសំណើរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc នារសៀលថ្ងៃនេះ នៅទីក្រុងសេអ៊ូល ក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជួបជាមួយសហគមន៍ជនវៀតណាមនៅបរទេសនៅទីក្រុង Marseille ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជួបជាមួយសហគមន៍ជនវៀតណាមនៅបរទេសនៅទីក្រុង Marseille
សិក្ខាសាលាស្តីពីគោលនយោបាយច្បាប់ជាមួយសហគមន៍ជនវៀតណាមនៅអឺរ៉ុប សិក្ខាសាលាស្តីពីគោលនយោបាយច្បាប់ជាមួយសហគមន៍ជនវៀតណាមនៅអឺរ៉ុប
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថតរូបជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថតរូបជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង

នៅក្នុងជំនួប ដែលបានប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីលោកប្រធានរដ្ឋបានមកដល់ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់និងតែងតែផ្ទៀងស្តាប់សេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដើម្បីចាត់វិធានការជួយឧបត្ថម្ភទាន់ពេលវេលា។ អាស្រ័យហេតុនេះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោកប្រធានរដ្ឋនឹងស្នើបន្តគាំទ្រជនវៀតណាមនៅកូរ៉េខាងត្បូង; ការ ពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនវៀតណាម រួមទាំងលក្ខខណ្ឌស្តីពីទិដ្ឋាការសម្រាប់និស្សិតវៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឱ្យលើកកំពស់បញ្ញារបស់ប្រជា ជនវៀតណាមនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាកូរ៉េខាងត្បូង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនេះ មានសារសំខាន់ណាស់ ព្រោះប្រទេសទាំងពីរទើបបានប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២ - ២០២២) ហើយក៏ជាឱកាសដើម្បីធ្វើការឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងបរទេស ផង ដែរ។ លោកប្រធានរដ្ឋបានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត និងគ្រប់ជ្រុងជ្រោយប្រកបដោយទំនុកចិត្តយ៉ាងជ្រាលជ្រៅ។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅលើគ្រប់វិស័យ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់