ពង្រឹងទំនាក់ទំនងប្រទេសជិតខាងវៀតណាម-កម្ពុជា និងរក្សាសាមគ្គីភាពក្នុងអាស៊ាន

21:21 | 07/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានអាស៊ានឆ្នាំ២០២២ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
ពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា (រូបថត៖ vnanet.vn)
ពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរសម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងក្របខណ្ឌនៃ “ឆ្នាំមិត្តភាពវៀត​ណាម - កម្ពុជា និងកម្ពុជា - វៀតណាមឆ្នាំ ២០២២” សំដៅរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២)។ យើងមានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងដំណើរប្រវត្តិសាស្ត្រជាងកន្លះសតវត្សរ៍ ថ្វីត្បិតតែមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយក៏ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសជិតខាងជិតស្និទ្ធទាំងពីរវៀតណាម - កម្ពុជា ដែលត្រូវបានពូនជ្រំដោយសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ និងបានពង្រឹងនិងពង្រីកឥតឈប់ឈរ។ ជាពិសេស ទោះបីជារងផលប៉ះពាល់​ដោយជំងឺរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជាបានបន្តរក្សាការអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យដូចជា នយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ ការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគី។

ខណៈដែល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានប្រព្រឹត្ដទៅក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានការវិវឌ្ឍយ៉ាងច្រើនដែលបង្កបញ្ហាប្រឈមចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព និងរីកចម្រើន។ ក្នុងបរិបទនោះ អាស៊ានបន្តរក្សាសាមគ្គីភាព និងឯកភាពលើបញ្ហាជាច្រើន ដោយសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងដំណើរការកសាងសហគមន៍នៅពេលដែលអនុវត្ដបាន ៩៨% នៃការងារនៅក្នុងផែនការមេនៃសសរស្តម្ភនយោបាយ-សន្ដិសុខ និង ៧២% សម្រាប់សសរស្តម្ភសង្គម-វប្បធម៌។ ស្របជាមួយនឹងការពន្លឿនការបញ្ចប់ទាន់ពេលវេលានៃផែនការមេលើសសរស្តម្ភទាំងបីនៃសហគមន៍នៅឆ្នាំ ២០២៥ អាស៊ានបានចាប់ផ្តើមពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ជាមួយនឹងទិសដៅរួមគឺពង្រឹងសហគមន៍អាស៊ាន ខ្លួនទីពឹងខ្លួន បន្ស៊ាំនិងតួនាទីមជ្ឈភាពរបស់អាស៊ាន។ ប៉ុន្ដែអាស៊ានក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាំងក្នុងនិងក្រៅសហគមន៍។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះ នឹងចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាដោយផ្ទាល់រវាងថ្នាក់ដឹកនាំអាស៊ានបន្ទាប់ពីអាក់ខានជាងពីរឆ្នាំដោយសារជំងឺរាតត្បាត ហើយនឹងជាឱកាសដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន និងពិនិត្យឡើងវិញនិងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូ ក៏ដូចជាការពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រជាច្រើននៅក្នុងតំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមក្នុងនាមជានាយករដ្ឋមន្ត្រី ព្រមទាំងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសកម្ពុជាក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ២០២២”។ ហើយជាលើកដំបូងដែលលោក Pham Minh Chinh បានចូលរួមដោយផ្ទាល់នូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា។

ជាមួយនឹងអត្ថន័យយ៉ាងសំខាន់បែបនេះ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់លោក Pham Minh Chinh នឹងទទួលបានជោគជ័យ។ អាស្រ័យហេតុនេះ រួមចំណែកបន្តនាំទំនាក់ទំនងវៀតណាម-កម្ពុជា ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងបង្ហាញពីការគាំទ្ររបស់​វៀតណាមចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។ ទន្ទឹមនឹងនោះ បានបង្ហាញយ៉ាងខ្លាំងក្លានូវសារអំពីប្រទេស​វៀតណាមមួយម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាន រក្សានិងពង្រឹងសាមគ្គីភាព និងរួបរួមគ្នា តួនាទីមជ្ឈភាពរបស់សមាគម និងជំរុញទំនាក់ទំនងនិងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងអាស៊ាន និងដៃគូនានា។ ការដោះស្រាយបញ្ហាដែលអាស៊ានកំពុងប្រឈមមុខដោយសុខដុមរមនា និងប្រកបដោយតុល្យភាព និងរួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន