យុគសម័យ - ការពង្រីកការគាំទ្ររបស់សហរដ្ឋអាមេរិកទៅកាន់ខេត្តជាច្រើន ដើម្បីធ្វើឱ្យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនគឺជាសំណើមួយក្នុងចំណោមសំណើររបស់ថ្នាក់ដឹកនាំមជ្ឈិមនៃសមាគមមជ្ឈិមនៃជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម (VAVA) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកសង្គ្រាមរវាងវៀតណាម និងសហរដ្ឋអាមេរិក។
![]() |
| លោក Tim Rieser បានធ្វើការជាមួយសមាគមជ្ឈិមនៃជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម |
ក្នុងជំនួបជាមួយ លោក Tim Rieser ឧត្តមទីប្រឹក្សាស្តីពីគោលនយោបាយការបរទេសរបស់លោក Patrick Leahy ព្រឹទ្ធសមាជិកអាមេរិកនៅថ្ងៃទី៣០ ខែតុលា។
ក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Nguyen Van Rinh ប្រធាន VAVA បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាមេរិក រួមចំណែកកសាងទំនុកចិត្ត ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក។
នាពេលខាងមុខ វៀតណាមសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកនៃគ្រាប់មីន និងសារធាតុពុល/ឌីអុកស៊ីត។ រួមទាំងការកៀងគរ និងប្តេជ្ញាធនធានដើម្បីព្យាបាលការបំពុលដោយឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa និងអាកាសយានដ្ឋាន Phu Cat សម្របសម្រួលវាយតំលៃលទ្ធផលនៃការព្យាបាល dioxin នៅអាកាសយានដ្ឋាន A So ស្រុក A Luoi ខេត្ត Hue; ដាក់ពង្រាយគម្រោងប្រកបដោយប្រសិទ្ធភាព ដើម្បីជួយលើកកំពស់គុណភាពជីវិតរបស់ជនពិការនៅតាមខេត្ត បាញ់ថ្នាំពណ៌ទឹកក្រូច។ ផ្តោតលើការបញ្ចប់ការធ្វើឱ្យប្រសើរឡើងនូវខ្លឹមសារបង្ហាញអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក ក្នុងការយកឈ្នះលើផលវិបាកនៃគ្រាប់មីន និងសារធាតុពុល/ឌីអុកស៊ីត នៅសារមន្ទីរសំណល់សង្គ្រាមនៅទីក្រុងហូជីមិញ និងសារមន្ទីរសំណល់សង្គ្រាមគីមីនៅអាកាសយានដ្ឋាន A So។
ប្រធាន VAVA បានសម្តែងក្តីសង្ឃឹមថា លោក Tim Rieser នឹងបន្តអំពាវនាវ និងជំរុញរដ្ឋាភិបាល និងរដ្ឋសភាអាមេរិក យកចិត្តទុកដាក់ ចំណាយធនធាននិងថវិកាសម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការ ដើម្បីជំនះពុះពារលើផលវិបាកនៃសង្រ្គាមនៅវៀតណាម សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ។
ថ្លែងមតិក្នុងជំនួបនេះ លោក Tim Rieser បានបញ្ជាក់ថា លោកនឹងបន្តអំពាវនាវ និងជំរុញរដ្ឋាភិបាល និងសភាអាមេរិក យកចិត្តទុកដាក់ និងចំណាយធនធាន និងថវិកាលើកម្មវិធីសហប្រតិបត្តិការ ដើម្បីជំនះពុះពារផលវិបាកនៃសង្គ្រាមនៅវៀតណាម។
លោកក៏បានយល់ព្រមនឹងសំណើរបស់ប្រធាន VAVA លើការផ្តោតលើការជួយជនរងគ្រោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជាតិគីមីពុលពណ៌លឿងទុំ /dioxin ធ្វើប្រសើរឡើងនូវសមត្ថភាពរបស់ជនរងគ្រោះ។ លោកបានមានប្រសាសន៍ថា ក្រៅពីការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ការដោះស្រាយការបំពុលដោយសារធាតុគីមីពុលពណ៌លឿងទុំ/ dioxin នៅអាកាសយានដ្ឋាន Da Nang និង Bien Hoa ភាគីអាមេរិកក៏មានគម្រោងពង្រីកការគាំទ្ររបស់ខ្លួនទៅកាន់បណ្តាខេត្តនានារបស់វៀតណាម នាពេលខាងមុខផងដែរ៕

មតិពីមិត្តអ្នកអាន