ទីក្រុង ហូ ជីមិញ ផ្តោតទៅលើអភិវឌ្ឍវិស័យទេសចរ

10:10 | 06/10/2022 ឌីណា

ទីក្រុងហូជីមិញមានគុណសម្បត្តិទីតាំងភូមិសាស្រ្ត អាកាសធាតុ ជាមជ្ឈមណ្ឌលវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម និងដឹកជញ្ជូនរបស់ប្រទេសទាំងមូល ដូច្នេះហើយបានក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងនាំមុខគេក្នុងវិស័យទេសចរណ៍វៀតណាម។

ទីក្រុង ហូ ជីមិញ - មជ្ឈមណ្ឌលធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិត ទីក្រុង ហូ ជីមិញ - មជ្ឈមណ្ឌលធុរកិច្ចបង្កើតថ្មីនិងធ្វើនវានុវត្តន៍ច្នៃប្រឌិត
ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី

ក្នុងរយៈពេលកន្លងទៅ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ មានការបោះជំហានក្នុងការស្តារឡើងវិញនិងអភិវឌ្ឍខ្លាំងក្លាទាំងអំពីប្រាក់ចំណូលព្រមទាំងចំនួនភ្ញៀវទេសចរបើប្រៀបធៀបនឹងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ - ១៩។

ផ្អែកលើមូលដ្ឋាននោះ ផ្នែកទេសចរណ៍ទីក្រុង ហូ ជីមិញ បន្តធ្វើវិត្ថារកម្មទេសចរណ៍ កសាងខ្សែចង្វាក់ផ្គត់ផ្គង់ ផលិតផលថ្មីឡើងវិញផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារឃោសនាផ្សព្វផ្សាយទេសចរណ៍។

ទីក្រុង ហូ ជីមិញ ផ្តោតទៅលើអភិវឌ្ឍវិស័យទេសចរ
ឆ្លងកាត់បទពិសោធន៍គន់មើលទីក្រុងពីលើអាកាសដោយឧទ្ធម្ភាគចក្រជាប្រភេទទេសចរណ៍ថ្មីដ៏ល្អឯកត្រូវបានមន្ទីរទេសចរណ៍ទីក្រុង ហូ ជីមិញ ទាញយកផលតាំងពីចុងខែ មេសា ឆ្នាំ ២០២២

យោងតាមមន្ទីរទេសចរណ៍ទីក្រុង ហូជីមិញ ទីក្រុងបានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យា ៤.០ ដើម្បីឃោសនាផ្សព្វផ្សាយទេសចរណ៍ ជាពិសេសគឺការរួមបញ្ចូលព័ត៌មានលើផែនទីទេសចរណ៍អន្តរកម្មឆ្លាតវៃ 3D/360 ដោយមានការពណ៌នាគោលដៅទេសចរណ៍ដ៏ទាក់ទាញជិត ៤០។

ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញ ក៏ផ្តោតលើការឃោសនាផ្សព្វផ្សាយ ឧទ្ទេសនាមទីក្រុងគឺជាគោលដៅ "សុវត្ថិភាព - ទាក់ទាញ - តំបន់ទីប្រជុំជនក្នុងទីក្រុងទេសចរណ៍ដ៏រស់រវើក" របស់តំបន់អាស៊ីអាគ្នេយ៍ដោយមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដូចជា៖ ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ លើកទី ៨ ទិវាមហោស្រពទេសចរណ៍ទីក្រុង ហូជីមិញ លើកទី ១៨ ផ្សារណាត់ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុង ហូជីមិញ ពិធីបុណ្យភោជនាហារទីក្រុង ហូជីមិញ ពានរង្វាន់ប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិទីក្រុង ហូ ជីមិញ លើកទី ៦ ផ្តោះប្តូរជាមួយមេចុងភៅអន្តរជាតិបំពាក់ផ្កាយ Michelin...

ទីក្រុង ហូ ជីមិញ ផ្តោតទៅលើអភិវឌ្ឍវិស័យទេសចរ
សប្តាហ៍ផ្លែឈើ "ខាងលើមានកំពង់ខាងក្រោមមានទូក" ខណ្ឌលេខ ៨ លើកទី ១ ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅតាមខ្សែផ្លូវ បេនប៊ិញដុង (ទីក្រុង ហូ ជីមិញ)
ទីក្រុង ហូ ជីមិញ ផ្តោតទៅលើអភិវឌ្ឍវិស័យទេសចរ
កម្មវិធី "ទីក្រុង ហូ ជីមិញ ទទួលស្វាគមន៍មិត្ត - Welcome to Ho Chi Minh City" ក្នុងពិធីបើកទិវាមហោស្រពទេសចរណ៍ទីក្រុង ហូ ជីមិញ លើកទី ១៨ ឆ្នាំ ២០២២

លើកកម្ពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍ដែលមានស្រាប់កសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ថ្មីដ៏ទាក់ទាញ។ល។ គួបផ្សំការធ្វើនវានុវត្តន៍ខ្លាំងក្លាការងារឃោសនាផ្សព្វផ្សាយ ទីក្រុង ហូ ជីមិញ រំពឹងទុកថាឆ្នាំ ២០២២ នឹងទទួលភ្ញៀវអន្តរជាតិចំនួន ៣,៥ លានលើកនាក់និងភ្ញៀវក្នុងស្រុកចំនួន ២៥ លានលើកនាក់ កើនឡើងតាមលំដាប់លំដោយចំនួន ១៦៧ និង ១៦៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ចំណូលសរុបពីវិស័យទេសចរណ៍គ្រោងនឹងសម្រេចបានប្រហែល ៩៧.៧០០ ពាន់លានដុង៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦