យុគសម័យ - មកទស្សនាទីក្រុងបុរាណ Hoi An ខេត្ត Quang Nam ជាលើកដំបូង ភ្ញៀវទេសចរបរទេសជាច្រើនចាប់អារម្មណ៍លើសោភណ្ឌភាពបុរាណកាល និងភាពខុសគ្នានៃវប្បធម៌ និងប្រជាជននៅទីនេះ បើធៀបនឹងប្រទេសអាស៊ីជាច្រើន។
ទីផ្សារទេសចរណ៍ក្នុងស្រុក Quang Nam បានស្តារៈឡើងវិញទាំងស្រុង បើធៀបនឹងពេលមុនការរីករាលដាល។ សម្រាប់ភ្ញៀវអន្តរជាតិ ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកបានគេរំពឹងថា នឹងមានការរីកចំរើននៅក្នុងពេលខាងមុខ និងឆ្នាំ ២០២៣។
![]() |
| នៅតាមដងផ្លូវនានានៃទីក្រុង Hoi An ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា ដែលភាគច្រើនមកពីបណ្តាប្រទេសអឺរ៉ុប និងអាមេរិក។ (រូបថត៖ Thanh Chung) |
នៅតាមដងផ្លូវនានានៃទីក្រុង Hoi An ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា ដែលភាគច្រើនមកពីបណ្តាប្រទេសអឺរ៉ុប និងអាមេរិក។
លោក Rachel មកពីប្រទេសបារាំង។ លោកនិងមិត្តភ័ក្តិ ៣ នាក់បានទៅលេងទីក្រុង Hoi An ជាលើកដំបូង។ លោក Rachel បាននិយាយថា "យើងកំពុងមើលផែនទី ដើម្បីស្វែងរកកន្លែងល្បីៗនៅទីក្រុង Hoi An។ ខ្ញុំសប្បាយចិត្តណាស់ដែលកន្លែងនោះស្អាត ហើយប្រជាជនមានភាពរួសរាយរាក់ទាក់" ។
"នេះជាលើកដំបូងហើយដែលស្វាមីខ្ញុំ និងខ្ញុំបានមកប្រទេសវៀតណាម និងទីក្រុង Hoi An។ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ សេវាកម្មក៏ល្អ តម្លៃក៏សមរម្យ។ ដោយសារខ្ញុំប្តូរប្រាក់អឺរ៉ុបទៅប្រាក់វៀតណាម ដូច្នេះតម្លៃអ្វីៗមិនខ្ពស់ទេ”។
"ទីក្រុង Hoi An ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ខ្ញុំបានធ្វើដំណើរទៅកន្លែងជាច្រើន ប៉ុន្តែខ្ញុំមានអារម្មណ៍ថា មានភាពខុសគ្នានៃវប្បធម៌ និងទេសភាពនៅទីនេះ បើប្រៀបធៀបនឹងប្រទេសដទៃទៀតនៅអាស៊ី។ កន្លែងនេះមានភាពស្រស់ស្អាតបែបបុរាណ រួមផ្សំជាមួយភាពទំនើប។ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ខ្ញុំចូលចិត្តមកទីនេះ។" លោក Vinod ជាភ្ញៀវទេសចរអាហ្រ្វិកខាងត្បូងនិយាយឲ្យដឹងថា។
“នៅពេលដែលវៀតណាមបើកទ្វារសម្រាប់ឧស្សហកម្មទេសចរណ៍ចំពោះភ្ញៀវទេសចរណ៍អន្តរជាតិចាប់ពីខែមេសា រហូតមកដល់ពេលនេះ ខ្ញុំឃើញថាចំនួនភ្ញៀវទេសចរមកទស្សនាកម្សាន្តបានកើនឡើងជាបណ្តើរៗ។ ប៉ុន្តែខ្ញុំចង់ឱ្យទីក្រុង Hoi An មានចំនួនភ្ញៀវទេសចរណ៍ដូចមុនការរីករាលដាលនៃ Covid-19 ប្រហែលជាឆ្នាំ២០២៣នឹងសម្រេចបាន។ លោក Doan Cong Vu Linh មគ្គុទ្ទេសក៍ទេសចរណ៍បានមានប្រសាសន៍ថា ចាប់ពីពេលនេះដល់ខែតុលាជាពេលវេលាដែលភ្ញៀវទេសចរបរទេសមកទីក្រុងនេះតិចណាស់ ប៉ុន្តែខ្ញុំសង្ឃឹមថា ប៉ុន្មានខែឆាប់ៗនេះបរិមាណភ្ញៀវនឹងកើនឡើងជាច្រើន។ "
![]() |
| វត្ត Cau និងកេរ្តិ៍ដំណែលជាច្រើននៃទីក្រុង Hoi An តែងតែជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុត។ (រូបថត៖ Internet) |
យោងតាមលោក Nguyen Thanh Hong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ខេត្តបានស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ៣លាននាក់ មកទស្សនា និងស្នាក់នៅ។ ខេត្តផ្តោតលើការលើកកំពស់គុណភាពនៃការស្នាក់នៅ សេវាកម្មទេសចរណ៍ និងធានាទេសចរណ៍បៃតង៕
zing


មតិពីមិត្តអ្នកអាន