នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang

19:03 | 25/06/2022

ទីក្រុង Da Nang បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា ពិធីបុណ្យ Yoga អន្តរជាតិ - Da Nang (វៀតណាម)​ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌា
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang (រូបថត៖ VNA)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang

នារសៀលថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang ឆ្នាំ ២០២២។ អញ្ជើញចូលរួមវេទិកានេះមានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន តំណាងសហគមន៍ធុរកិច្ច សហគ្រិន វិនិយោគិនទាំងជាតិ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា៖ "សម្រាប់សហគ្រាស យើងខ្ញុំមានគោលបំណងចង់ឲ្យវិនិយោគិនធ្វើការវិនិយោគកាន់តែច្រើនដោយស្មោះត្រង់ ជំនឿជាក់ និងទំនួលខុសត្រូវគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថាវិនិយោគិននឹងចូលរួមជាមួយយើងខ្ញុំក្នុងការសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម ។ យើងខ្ញុំសង្ឃឹមថា វិនិយោគិននឹងចូលរួមជាមួយយើងក្នុខ្ញុំក្នុងការករសាងសេដ្ឋកិច្ចឯករាជ្យ ប៉ុន្តែសកម្មជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ វិនិយោគិនឈ្នះទាំងអស់គ្នា យើងខ្ញុំក៏ឈ្នះជាមួយគ្នា រួមគ្នាកសាងប្រទេសវៀតណាមឯករាជ្យ ខ្លាំងមាំមួន វិបុលភាព ប្រជាជនសម្បូរធូរធា សុភមង្គល"។

វេទិកាវិនិយោគ Danang ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សក្តានុពល គុណសម្បត្តិ និងឱកាសវិនិយោគរបស់ទីក្រុង Da Nang សម្រាប់អាជីវកម្មដែលចាប់អារម្មណ៍ អ្នកវិនិយោគក្នុងស្រុក និងបរទេស និងអង្គការអន្តរជាតិជ្រើសរើស; ទាញយកប្រយោជន៍ពីការទាក់ទាញធនធានវិនិយោគក្នុងស្រុក និងបរទេស ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសក្នុងបរិបទនៃការបើកសេដ្ឋកិច្ចបន្ទាប់ពីផលប៉ះពាល់ដ៏យូរនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅវេទិកាវិនិយោគដែលប្រព្រឹត្តទៅនៅទីក្រុងឆ្នេរសមុទ្រភាគកណ្តាលនេះ ទីក្រុង Da Nang បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; បញ្ជីនៃគម្រោងជាក់លាក់ និង ដីធ្លី បម្រើការអំពាវនាវឱ្យមានការទាក់ទាញវិនិយោគ; ជ្រើសរើស និងផ្តល់សេចក្ដី សម្រេចចិត្តជាគោលការណ៍វិនិយោគ វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងចំនួន ១៩ ដែលមានទុនចុះបញ្ជីសរុបជាង ៥០៨ លានដុល្លារ និងប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការ ស្រាវជ្រាវ កិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងចំនួន ៩ ដែលមានទុនចុះបញ្ជីសរុបចំនួន ៥,២ ពាន់លានដុល្លារអាមេរិកផងដែរ។

នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិចំពោះការគាំទ្រ និងការវាយតម្លៃជាវិជ្ជមានរបស់វៀតណាមក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ... ​​រដ្ឋាភិបាលវៀតណាមប្តេជ្ញាបន្តកសាងបរិយាកាសវិនិយោគធុរកិច្ចដោយស្មើភាព បើកចំហ និងតម្លាភាព ដោយស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម” គ្រប់ភាគីឈ្នះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន